មក​ដឹង​តិចនិក និង​ប្រភេទ​ឡាន​ដែល​ស្រួល​ឡើង​ភ្នំ Everest

  • 2017-11-22 07:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេវឺរ៉េស (Everest) ជា​ភ្នំ​ខ្ពស់​ជាង​គេ​លើ​ពិភព​លោក មាន​កម្ពស់​ដល់​ទៅ ៨ ០០០ម៉ែត្រ ដោយ​ផ្លូវ​លំបាក​ខ្លាំង និង​មាន​កម្រិត​អុកស៊ីហ្សែន​ទាប ហើយ​ទោះ​ជា​ធ្វើ​ដំណើរ​តាម​រថយន្ត​ក៏​មិន​ងាយស្រួល​ដែរ។

នៅ​កម្ពស់​ជាង ៣ ០០០ម៉ែត្រ កម្រិត​ខ្យល់​អុកស៊ីហ្សែន​ទាប ៤០០០ម៉ែត្រ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ក្អួតចង្អោរ ឈឺក្បាល និង​គេង​មិន​លក់ ហើយ​នៅ​កម្ពស់ ៥ ០០០ម៉ែត្រ អាច​នឹង​ពិបាក​ដក​ដង្ហើម​ជាង​ធម្មតា ទើប​មុន​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​បែប​នេះ អ្នក​ត្រូវ​រៀបចំ​សម្ភារៈ​ចាំ​បាច់​ឲ្យ​បាន​ត្រឹម​ត្រូវ។

ពិសេស​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ឡើង​តាម​រថយន្ត គួរ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់ ដោយ​ត្រូវ​ជ្រើស​រើស​រថយន្ត​ដែល​អាច​ទប់​ទល់​នឹង​ស្ថានភាព​នៃ​តំបន់​នោះ ការ​ប្រែប្រួល​សីតុណ្ហភាព ក៏​ដូចជា​ស្ថានភាព​ផ្លូវ​តំបន់​ភ្នំ​ទីបេ​ផង​ដែរ។

លោក Ian Foston វិស្វករ​កម្មវិធី​របស់​រថយន្ត Ford Everest បាន​និយាយ​ថា​៖ "មូល​ហេតុ​ដែល Ford Everest ជា​ជម្រើស​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​បែប​នេះ ដោយ​សារ​គុណ​ភាព និង​សមត្ថភាព​ពិសេស​ដែល​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ផ្លូវ​កៅស៊ូ ឬ​ផ្លូវ​ភ្នំ ហើយ​ទោះ​ជា Everest ពិបាក ក៏​គ្មាន​បញ្ហា"។

លក្ខណៈ​សម្បត្តិ​របស់ Ford Everest មាន​ដូចជា៖

  • ប្រព័ន្ធ​បើកបរ និង​ជើង​ក្រោម ឆ្លាត​វៃ​គ្រប់​ស្ថាន​ភាព​ផ្លូវ ដែល​ជួយ​អ្នក​បើកបរ​ធ្វើ​ដំណើរ​បាន​ដោយ​ស្រួល
  • ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ មាន​កៅអី ៣ជួរ និង​ទាន់​សម័យ
  • ប្រព័ន្ធ​ធ្វើ​ចលនា​ពី​ម៉ាស៊ីន​ទៅ​ប្រអប់​លេខ​ដែល​អាច​ភ្ជាប់ និង​ផ្ដាច់​លេខ​ដោយ​ស្វ័យ​ប្រវត្តិ និង​សន្សំ​សំចៃ​ប្រេង
  • ប្រព័ន្ធ​ប្រតិបត្តិ​ការ 4x4 អាច​ធ្វើ​ឲ្យ​កង់​ទាំង៤ មាន​ចលនា​ពេល​ជាប់​ផុង ឬ​មាន​ឧបសគ្គ​នានា
  • Ford Everest មាន​កម្ពស់​ពី​ដី ២២៥mm និង​អាច​ចុះ​ទឹក​បាន​រហូត ៨០០mm៕

​ ​ ​ ​

ដោយ៖ វិទូ