ស្ត្រីម្នាក់កប់កូនក្នុងស៊ីម៉ង់ ដោយសារគ្មានលទ្ធភាពចិញ្ចឹម

  • 2017-11-22 14:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានទៅសារភាពនៅប៉ុស្តិ៍ប៉ូលិស ថាខ្លួនបានសម្លាប់កូនចំនួន ៤ របស់ខ្លួនកាលពីជាង ២០ឆ្នាំមុន ដោយសារមិនមានលទ្ធភាពចិញ្ចឹមពួកគេ។

ទីតាំងកើតហេតុ

Mayumi Saito វ័យ ៥៣ឆ្នាំ កាលពីថ្ងៃអាទិត្យបានទៅប៉ុស្តិ៍ប៉ូលិសទីក្រុង Osaka ដើម្បីប្រាប់សមត្ថកិច្ចអំពីរឿងខ្លួនសម្លាប់កូនង៉ែតទាំងបួនកាលពីឆ្នាំ ១៩៩២។ នាពេលនោះ ដោយសារក្រពេកគ្មានលទ្ធភាពចិញ្ចឹមកូនទាំងបួន ទើបស្ត្រីរូបនេះបានសម្លាប់ពួកគេ ដោយយកទៅកប់ក្នុងធុងដែលផ្ទុកពេញទៅដោយស៊ីម៉ង់។ មូលហេតុដែលមកសារភាពព្រោះខ្លួនមានវិប្បដិសារីនឹងទោសកំហុសខ្លាំងពេក។

ក្រោយពីដឹងហេតុការណ៍ ប៉ូលិសបានចុះឆែកឆេរ កន្លែងនាងស្នាក់នៅ ហើយក៏ប្រទះឃើញឆ្អឹងមនុស្សនៅក្នុងធុងស៊ីម៉ង់ពិតប្រាកដមែន។ កាលពីថ្ងៃច័ន្ទ Mayumi Saito ត្រូវបានប៉ូលិសចាប់ខ្លួន ដោយជាប់ចោទពីបទបោះបង់សពកូនក្មេង។ ប៉ូលិសកំពុងស៊ើបអង្កេតបន្តដើម្បីដឹងអំពីមូលហេតុពិតប្រាកដដែលក្មេងទាំងនេះស្លាប់។

Mayumi Saito បានចិញ្ចឹមជីវិតដោយធ្វើការងារក្រៅម៉ោង ប៉ុន្តែព័ត៌មានលម្អិតអំពីប្រវត្តិការងារ និងគ្រួសារ មិនទាន់ត្រូវបានស្រាវជ្រាវរកឃើញនៅឡើយទេ។ បើទោះជាជប៉ុនជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់លេខ៣ក្នុងពិភពលោកក៏ដោយ ភាពក្រីក្រនៅតែជាបញ្ហាប្រឈមជាពិសេសសម្រាប់ស្ត្រី។ សេវាកម្មសង្គមដូចជា ការប្រឹក្សាយោបល់ទាក់ទងនឹងការចិញ្ចឹមកូន និងបញ្ហាតានតឹងផ្លូវចិត្ត នៅតែមានខ្វះខាតនៅឡើយ ក្នុងប្រទេសអាស៊ីខាងកើតមួយនេះ៕

ប្រភព៖ Metro   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី