Galaxy S8 ពណ៌​ស្រា​ក្រហម​ ​ចេញ​លក់​សប្ដាហ៍​ក្រោយ​នៅ​កូរ៉េខាងត្បូង

  • 2017-11-23 02:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​កន្លង​ទៅ​ Samsung បាន​បង្ហាញ​ចេញ​​ Galaxy S8 ពណ៌​ថ្មី ពណ៌​ Burgundy Red (ពណ៌​ដូច​ស្រា​ក្រហម) ប៉ុន្តែ​ពេល​នោះ​មិន​បាន​ប្រាប់​ពី​​កាល​បរិច្ឆេទ​ចេញ​លក់​នោះ​ទេ។

ពេល​នេះ​ Samsung បាន​បញ្ជាក់​ហើយ​ថា​ពណ៌​ថ្មី​នេះ​នឹង​មាន​លក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ទី​ ២៨ ខែ​វិច្ឆិកា​ សប្ដាហ៍​ក្រោយ​នេះ។ ចំពោះ​ទីផ្សារ​ដទៃ​ទៀត​អាច​នឹង​មាន​លក់​នៅ​ក្នុង​ពេល​បន្ត​បន្ទាប់។

ក្រៅ​ពី​មាន​ពណ៌​ថ្មី Galaxy S8 នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូច​គ្នា​ទៅ​នឹង​ Galaxy S8 ពណ៌​ដទៃ​ទៀត​ដែរ។ ការ​បន្ថែម​ជម្រើស​ពណ៌​ថ្មី​នឹង​ជួយ​បង្កើន​ចំនួន​លក់​ Galaxy S8 បាន​មួយ​កម្រិត ព្រោះ​ឃើញ​ថា​ទទួល​បាន​ការ​ពេញ​ចិត្ត​ និង​ការ​កោត​សរសើរ​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម