សុខ ចាន់​មាន ៖ ​បរាជ័យ​​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​​ នឹង​​ប៉ះពាល់​ដល់​ជម្រើស​ជាតិ

  • 2017-11-23 02:12:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​មេដាយ​មាស​ប៉េតង់​​ពិភព​លោក សុខ ចាន់មាន ​​ថា ការ​បរាជ័យ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ នឹង​អាច​ជះ​ឥទ្ធិពល​​ទៅ​ដល់​ការ​ជាប់​ជម្រើស​ជាតិ​​ប៉េតង់​កម្ពុជា។

សុខ ចាន់មាន

​​ការ​និយាយ​បែប​នេះ​បន្ទាប់​ពី​ក្រុម​របស់​គេ​បាន​ប្រកួត​ចាញ់​ក្រុម​ភូមិភាគ​ពិសេស​ពីរ​ ក្នុង​លទ្ធផល ១៣-១១ លើ​វិញ្ញាសា​វាយ​ក្រុម​បុរស​ ៣ ទល់​ ៣ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧។

​ក្រោយ​ប្រកួត​ចប់​ភ្លាម​ម្ចាស់​មេដាយ​មាស​ពិភព​លោក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ប្រកួត​តែង​មាន​ចាញ់​ និង​ឈ្នះ។ តែ​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់ នៅ​ពេល​ប្រកួត​ចាញ់​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ វា​ប្រាកដ​ជា​មាន​ផល​ប៉ះពាល់​​​ដល់​ឱកាស​ក្នុង​ការ​ជាប់​ជម្រើស​ជាតិ​របស់​ខ្លួន។

ចាន់​មាន បន្ថែម​ថា ​យ៉ាង​ណា​ការ​ប្រកួត​ថ្នាក់​ជាតិ​គឺ​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​​ដែល​មិន​មែន​ជា​ជម្រើស​ជាតិ​បាន​បង្ហាញ​សមត្ថភាព​ផង​ដែរ​។ ​ព្រឹត្តិការណ៍​ប្រកួត​ប៉េតង់​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ មាន​ ២១ ក្លឹប​សមាគម​ចូល​រួម ដែល​ពេលវេលា​បញ្ចប់​ការ​ប្រកួត​គ្រោង​បិទ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ២:៣០ នាទី​រសៀល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម