Camry ឆ្នាំ​ ២០១៨ ទទួល​​បានផ្កាយ​ ៥ លើ​ផ្នែក​សុវត្ថិភាព​

  • 2017-11-23 03:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Toyota Camry ឆ្នាំ​ ២០១៨ ទទួល​បាន​លំដាប់​ពិន្ទុ​ផ្កាយ​ប្រាំ​នៃ​កម្រិត​សុវត្ថិភាព​ ពី​ភ្នាក់ងារ​តេស្ត​សុវត្ថិភាព​រថយន្ត​ ANCAP។

ពិន្ទុ​​សរុប​ដែល​​រថយន្ត​ឆ្នាំ​ ២០១៨ នេះ​ទទួល​បាន​គឺ​ ៣៦,១៦ លើ ពិន្ទុ​ពេញ​ ៣៧ ដោយ​វា​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​​ទាំង​លើ​ការ​បុក​ពី​ចំហៀង និង​បុក​បង្គោល រួម​ជា​មួយ​នឹង​ការ​បុក​ផ្នែក​ខាង​មុខ​ផង​ដែរ។

James Goodwin នាយក​ប្រតិបត្តិ​ ANCAP លើក​ឡើង​ថា ៖ "ពិត​ជា​ត្រេកអរ​ណាស់​ដែល​ Toyota នៅ​តែ​អាច​រក្សា​កម្រិត​សុវត្ថិភាព​ខ្ពស់​របស់​ខ្លួន​លើ​ការ​ផលិត​រថយន្ត​ Camry”។ គាត់​បន្ថែម​ថា រថយន្ត​ម៉ូដែល Camry ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ​ ហេតុ​នេះ​ការ​ផ្ដល់​ជូន​កម្រិត​សុវត្ថិភាព​ខ្ពស់​ជា​រឿង​ចាំ​បាច់​បំផុត។

​កម្រិត​សុវត្ថិភាព​ផ្កាយ​ ៥ នេះ​​គឺ​​មាន​​លើ​រថយន្ត​ Camry គ្រប់​ប្រភេទ​ ទាំង​ប្រភេទ​ស៊ីឡាំង​ ៤, ស៊ីឡាំង​ ៦ និង​ប្រភេទ​ម៉ាស៊ីន​ Hybrid៕​

​​​​​​​

ប្រភព៖ Caradvice   ប្រែ​សម្រួល៖ សុខហេង