ដំណឹង​ល្អ​! រៀន​ពេញ​មួយថ្ងៃ​បង់​ថ្លៃ​តែ ៥០%​ទេ ឪពុកម្តាយ​រ​វល់​ខ្លាំង​កក់​ក្ដៅ​ចិត្ត​ហ្មង

  • 2017-11-23 05:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​ទទួលបាន​ទំនុកចិត្ត និង​ការ​ទទួលស្គាល់​គុណភាព​ប​ង្រៀន​យ៉ាង​ឆាប់រ​ហ័​ស​ពី​សំ​ណាក់​មាតាបិតា​សិស្ស​កន្លង​មក ពេល​នេះ​សាលាម​ត្តេ​យ្យ​អន្តរជាតិ My Little Pumpkin បាន​បោះជំហាន​ថ្មី​មួយ​ទៀ​ត ដោយ​បាន​បើក​ថ្នាក់​ប​ង្រៀន​ពេញ​ម៉ោង​ថ្មី (Full-Day Program) ជាមួយ​កាដូ​ពិសេស​ចុងឆ្នាំ គឺ​ការ​ប​ញ្ចុះ​តម្លៃ​ដល់ទៅ ៥០% ។ ថ្នាក់​ពេញ​ម៉ោង​ថ្មី​នេះ​ចាប់​ទទួល​កុមារ ពី​អាយុ ១៨​ខែ​ឡើងទៅ​រហូតដល់ ៦​ឆ្នាំ ដោយ​ម៉ោង​រៀន​គឺ ចាប់ពី ៧៖៣០​ព្រឹក រហូតដល់ ៤៖៣០​ល្ងាច រៀងរាល់ថ្ងៃ​។​ ​ ​កាន់តែ​ពិសេស​! ឆ្នាំ​នេះ My Little Pumpkin នឹង​ផ្តល់​អាហារ​រូបករណ៍​ដំបូងបង្អស់​ដល់​សិស្ស​ចំ​នួន ២ រូប ដោយ​ពួកគេ​នឹង​ទទួលបាន​ការ​ប​ញ្ចុះ​តម្លៃ ៥០% ជា​រៀង​រហូតដល់​។

​« ថ្នាក់​ពេញ​ម៉ោង​ថ្មី​របស់​យើង​នឹង​ជួយ​សម្រាល​បន្ទុក​ម្តាយ​ឪពុក​ដែល​រ​វល់​ការងារ​ខ្លាំង​ហើយ​មិនសូវមាន​ពេល​ប​ង្រៀន​អប់រំ​កូន ឬ គ្មាន​អ្នក​មើលថែ​កូនតូច​នៅផ្ទះ ។ ដាក់​កូន​ឲ្យ​រៀន​នៅ​ទី​នេះ​ក្រៅពី​ធានា​សុវត្ថិភាព​ហើយ (​មាន​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ជ្រុង​) កុមារ​តូច​នឹង​ត្រូវបាន​អប់​រំមើល​ថែ​យ៉ាង​ល្អ​តាម​គរុ​កោ​ល​ស្យ Reggio Emilia ប​ង្រៀន​ដោយ​គ្រូ​មាន​បទ​ពិ​សោ​ន​ធ៍​ជាច្រើន​ឆ្នាំ​ពី​សឹង្ហ​បុរី អ្នកគ្រូ Risa Yang និង​គ្រូ​ជន​ជាតិ​ដើម​ជាច្រើនរូប​ទៀត​»​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី Vanessa អគ្គនាយិកា​នៃ My Little Pumpkin ។ ​ ​« ក្រៅពី​នេះ​យើងក៏​មាន​ផ្តល់ជូន​អាហារ​ជំ​នួ​យ​ដល់​សុខភាព ការ​ហាត់ប្រាណ​សមស្រប​តាម​វ័យ​របស់​ពួកគេ ការ​លេងល្បែង​កម្សាន្ត​ជា​ក្រុម​ផ្សេងៗ ដើម្បី​ជួយ​ជំរុញ​ការលូតលាស់ប​ញ្ញា​ស្មារតី​របស់​កុមារ​ឲ្យ​កាន់តែ​ប្រសើរ »​។ ​

​«​ឪពុកម្តាយ​ក៏​អាច​តាមដាន​មើល​សកម្មភាព និង​ស្ថានភាព​របស់​កុមារ​ដែល​កំពុងរៀន​ជាក់ស្តែង​ក្នុង​ថ្នាក់​បានដែរ ដោយ​ពួកគេ​គ្រាន់តែ​ចូលទៅ​កម្មវិធី Littlelives របស់​យើង​។ តាម​រយៈ​កម្មវិធី​ដ៏​ទំនើប​នេះ សាលា​នឹង​ភ្ជាក់ការ​ទាក់ទង​រវាង​គ្រូ និង អាណាព្យាបាល​កុមារ​បាន​យ៉ាង​ងាយស្រួល និង​គ្រប់​ពេលវេលា​តាម​សារ​អេឡិចត្រូ​និក និង​អាច​កត់ត្រា​ច្បាស់លាស់​ជា​រៀងរាល់ថ្ងៃ ពី​ការរីកចម្រើន គុណភាព​ការងារ project/ portfolio របស់​កុមារ វត្តមាន​ចេញចូល កម្តៅ​សិស្ស​រាល់ពេល​ចូល​រៀន អារម្មណ៍ និង​ស្មារតី​ប្រចាំថ្ងៃ​របស់​កុមារ​ជាដើម »​។​ ​ ​ប្រញាប់​ឡើង​! ប្រូ​ម៉ូ​សិនប​ញ្ចុះ​តម្លៃ ៥០% នេះ​គិត​ចាប់ពី​ពេល​នេះ​រហូតដល់​ចុងឆ្នាំ​ប៉ុ​ណ្ណោះ !​ ​ ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទៅកាន់​ទីតាំង​សាលា​ដោយផ្ទាល់ ឬ អាច​ស្វែង​រក​ព័ត៌មាន​បន្ថែម​ដូចខា​ង​ក្រោម ៖​

ទីតាំង ៖ ​ផ្ទះ​លេខ ៦៥ ផ្លូវ​៣១៣ កែង​នឹង ផ្លូវ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​

អត្ថបទ៖ លីដា