តារាស្រី​ថៃ ៥​រូប​សម្ដែង​តួ​ឆ្នាស ហើយ​ធ្លាក់​ខ្លួន​គួរអនិច្ចា នៅ​ចុង​បញ្ចប់​នៃរឿង

  • 2017-11-23 23:50:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជា​តារា​សម្ដែង​ គ្មាន​តួអង្គ​ប្រភេទ​ណា​ដែល​ពួកគេ​ទៅ​មិន​រួច​នោះ​​ទេ​ ពោលមិន​ថា​តួ​កាច​ ស្លូត​ ក្រមិចក្រមើម​ ឬពិសពុល​ឡើយ រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​ យំ​ សើច​ ខឹង​ ស្រលាញ់​ ស្អប់​តាម​ក៏​មាន។

សម្រាប់​តារា​ស្រី​ខាង​ក្រោម​វិញ​ ត្រូវ​មហាជន​ពេញ​ចិត្ត​ការ​សម្ដែង​ជា​ខ្លាំង​ ពេល​បាន​ឃើញ​ការ​សម្ដែង​ជា​តួ​អង្គ​អាក្រក់ នៅ​ក្នុង​រឿង ទោះ​មាន​អ្នក​ខ្លះ​លួច​ស្អប់​ក៏ដោយ។ ជាមួយ​គ្នា​នោះ​ ក្នុង​សាច់​រឿង​ តួ​អង្គ​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​ធ្លាក់​ខ្លួន​ ឆ្កួត​ និង​ទៅ​ជា​មនុស្ស​ចម្លែក​តុប​តែង​ខ្លួន​អាក្រក់​មើល​សឹង​មិន​ស្គាល់។

តារា​ស្រី​ទាំង​នោះ​រួម​មាន៖

១. តារា​សម្ដែង​ Aum Patchrapa

តាម​រយៈ​រឿង​ "ភ្លើង​ព្រះនាង” មាន​អ្នក​ទស្សនា​ខ្លះ​ចូល​តួ​ខ្លាំង​រហូត​ស្អប់​តួ​កាច​ ដែល​សម្ដែង​ដោយ​ Aum។

ទោះជា​យ៉ាងណា តារា​ស្រី​រូប​នេះ​ក៏​បាន​និយាយ​សុំអភ័យ​ទោស​ទៅកាន់​ទស្សនិកជន​ទាំង​អស់​ បើ​នាង​សម្ដែង​លើសលស់។ ជាក់ស្ដែង​រឿង​នេះ​ បាន​ទទួល​ជោគជ័យ​ខ្លាំង ព្រោះ​មាន​ចំនួន​គាំទ្រ​យ៉ាង​ច្រើន​ស្មាន​មិន​ដល់។

២. តារា​សម្ដែង​ Nune Woranuch

តួ​អង្គ​ទឹក​ភ្នែក​រូប​នេះ​ បាន​ផ្លាស់​ប្ដូរ​រសជាតិ​សម្ដែង​មក​ជា​នារី​ម្នាក់​ដែល​មាន​ចរិត​ឆ្មើង ក្រអឺតក្រទម​ វក់​ល្បែង​ ញៀន​ស្រា ក្នុង​រឿង​ "នាង​ឡាំយ៉ង”។

រឿង​នេះ​ដែរ​ នាង​ក៏​នៅ​តែ​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខក​បំណង​ ព្រោះ​តួ​នេះ​ត្រូវ​ជួប​គ្រប់​រស​ជាតិ​ ទាំង​កាច​ ឆ្កួត ឈ្លើយ យំយែក​ជា​ដើម។ សរុប​មក​វិញ​ Nune ធ្វើ​បាន​យ៉ាង​ល្អ។

៣. តារា​សម្ដែង​ Janie Tienphosuwan

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដជា​បាន​ស្គាល់​តារា​ស្រី​រូប​នេះ​ច្បាស់​ ក្នុង​រឿង​ "ភ្លើង​បុណ្យ” ហើយ គឺ​ Janie។

ក្នុង​រឿង​នេះ​ នាង​សម្ដែង​ជា​តួ​ស្រី​ដែល​មាន​ចិត្ត​អាក្រក់​ ដណ្ដើម​ប្ដី​មិត្តភ័ក្តិ។ នាង​សម្ដែង​បាន​ល្អ​ ដល់​ថ្នាក់​អ្នក​មើល​រឿង​នេះ​មួយ​ចំនួន​ មាន​ចិត្ត​ស្អប់​នាង​ទៀត​ផង ប៉ុន្តែ​យ៉ាងណា​នេះ​ជា​ជោគជ័យ​របស់​នាង​ទៅ​វិញ​ទេ។

៤. តារា​សម្ដែង​ Fern Pimchanok

Fern វិញ​ក៏​មិន​ធម្មតា​ដែរ​ បើ​និយាយ​ពី​សមត្ថភាព​សម្ដែង។ តាម​រយៈ​ទម្រង់​មុខ​របស់​នាង​ វាពិត​ជា​ស័ក្ដិសម​រួច​ជា​ស្រេច​សម្រាប់​តួ​កាច តែ​បូក​ផ្សំ​នឹង​ទេពកោសល្យ​សម្ដែង​ជា​រឹត​តែ​ស័ក្ដិសម​ឥត​ខ្ចោះ។ ជាពិសេស​រឿង​ថ្មី​ដែល​នាង​សម្ដែង​មាន​ចំណងជើង​ថា​ "The Writer” នាង​ត្រូវ​ដើរ​ជា​តួ​កាច ហើយ​ចុង​ក្រោយ​ ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​ស្រី​ម្នាក់​ដែល​ធ្លាក់​ខ្លួន​ខ្លាំង។

៥. តារា​សម្ដែង​ Mew Nittha

សម្ដែង​នៅ​ក្នុង​រឿង​ "Rak Nakara” Mew ត្រូវ​ដើរ​ជា​តួ​ស្រី​កាច​ តែ​ចុង​ក្រោយ​ត្រូវ​ក្លាយ​ជា​មនុស្ស​ស្រី​រង​ទុក្ខវេទនា ដោយសារ​កម្មពៀរ​បាន​សាង​ពី​មុន៕

ចុចអាន៖


ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី