Hun Sen Cup ​បឹង​កេត​ប៉ះ​ណាហ្គាវើល ​និង​ស្វាយ​រៀង​ប៉ះ​អគ្គិសនី ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

  • 2017-11-23 06:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​ម្សិលមិញ ឥឡូវ​លទ្ធផល​នៃ​ការ​ចាប់​គូ​ប្រកួត​នា​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ត្រូវ​បាន​បង្ហាញ​ហើយ ​ដោយ​បឹង​កេត​ប៉ះ​ណាហ្គាវើល ​និង​ស្វាយ​រៀង​ប៉ះ​អគ្គិសនី។

លទ្ធផល​នៃ​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺ ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ឈ្នះ​ក្រសួង​ការពារ​ជាតិ ៤-១ ​ក្រុម​អគ្គិសនី ​ឈ្នះ​ប៉ូលិស ៣-១ ​ក្រុម​ណាហ្គាវើល​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ៣-១ ​និង​ក្រុម​បឹង​កេត​បាន​យក​ឈ្នះ​លើ​គីរីវង់​ក្នុង​លទ្ធផល ៤-២។ បើ​តាម​ការ​​រៀប​ចំ​តាំង​ពី​ដើម​រដូវ​កាល​មក គឺ​បាន​បង្ហាញ​ថា​ក្រុម​ឈ្នះ​ទាំង​៤​នេះ ​បាន​ដឹង​ពី​ដៃ​គូ​របស់​ខ្លួន​សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រូច​ទៅ​ហើយ ​បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​សហព័ន្ធ​ក៏​ដោយ។

លទ្ធផល​នៃ​វគ្គ​៤​ក្រុម​នេះ គឺ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​អគ្គិសនី ​ខណៈ​ដែល​បឹង​កេត​វិញ​នោះ នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ណាហ្គាវើល។ ​ការ​ប្រកួត​នឹង​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ​ខណៈ​ដែល​ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៧៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី