Hun Sen Cup ៖ សុខ សុវណ្ណ​ ​​ថា បឹង​កេត​​ នឹង​​ឡើង​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ទោះ​ប៉ះ ណាហ្គា

  • 2017-11-23 23:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បឹង​កេត​ នឹង​ត្រូវ​តតាំង​ជា​មួយ​ណាហ្គាវើល ​ក្នុង​ជំនួប​ជើង​ទី​១ នៃ​ពាន​រង្វាន់ Hun Sen Cup 2017​ វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​ នា​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

សុខ សុវណ្ណ (លេខ ៥)

​ក្នុង​ជំនួប​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​​ខ្សែ​ការពារ​ឆ្នើម​របស់​បឹង​កេត សុខ សុវណ្ណ ​បាន​និយាយ​ថា « មាន​​រឿង​អី​ត្រូវ​អត់​បង ការ​ប្រកួត​ត្រូវ​តែ​មាន​សង្ឃឹម​​ ណាហ្គា គេ​ខ្លាំង​តែ​យើង​ត្រូវ​តែ​មាន​សង្ឃឹម​អាច​ទម្លាក់​គេ​បាន​។ ណាហ្គា មាន​ប្រព័ន្ធ​ការពារ​រឹងមាំ មិន​ងាយ​មាន​​ក្រុម​ណា​ទាត់​ចូល​គេ​ច្រើន​គ្រាប់​ឡើយ»។

​​ខ្សែ​ការពារ​​កណ្ដាល​របស់​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បន្ថែម​ថា ​សម្រាប់​ជំនួប​ដ៏​សំខាន់​នេះ​កីឡាករ​គ្រប់​រូប​​របស់​បឹង​កេត​ ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បី​យក​លទ្ធផល​ល្អ​ជូន​ក្រុម។ ​បឹង​កេត​ ប៉ះ​ ​ណាហ្គាវើល នឹង​ធ្វើ​ការ​ប្រកួត​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ ឆ្នាំ​២០១៧ ៕

  • ព័ត៌មាន​កីឡា​ថ្មី​បំផុត
  • [Hun Sen Cup ​បឹង​កេត​ប៉ះ​ណាហ្គាវើល ​និង​ស្វាយ​រៀង​ប៉ះ​អគ្គិសនី ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ]http://news.sabay.com.kh/article/991416#utm_campaign=onpage)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​