Smart ចង់​ផ្លាស់ប្តូរ​​​អាជីវកម្ម​ជឿនលឿន ឲ្យ​បុគ្គលិក​គ្រប់ផ្នែក​រៀន​ជំនាញ​បច្ចេកវិទ្យា​

  • 2017-11-23 11:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​​ក្រុមហ៊ុន​ទូរសព្ទ Smart ជាង ១ ០០០ នាក់ មក​ពី​គ្រប់​ផ្នែក​មិន​ថា​ផ្នែក​ទីផ្សារ ​រដ្ឋបាល ​លក់ ផ្នែក Call centre ឫ HR នៅ​ព្រឹក​មិញ​នេះ បាន​ចូលរួមកម្មវិធី​បង្កើន​ជំនាញ​ទេពកោសល្យ​ឌីជីថល (Digital Jam) ដើម្បី​ឆ្ពោះ​ការ​អភិវឌ្ឍ​អាជីវកម្ម​​ជឿនលឿន​នៅ​ពេល​អនាគត។

លោក យូ សុគន្ធ​បញ្ញា ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​និង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ Smart បាន​ឲ្យ​ដឹង​ថា កម្មវិធី Digital Jam បង្កើត​ឡើង​ ​គោលដៅក្រុមហ៊ុនចង់​ផ្លាស់ប្តូរ​​​ទៅ​រក​​ការ​​ធ្វើ​អាជីវកម្ម​​ជឿនលឿន ​តាមរយៈ​ការ​បំប៉នជំនាញ​បច្ចេកវិទ្យា​ដល់​បុគ្គលិក​គ្រប់ផ្នែក​ទាំង​អស់។

លោក​ថា Smart បាន​​បង្កេីនការវិនិយោគ​ ជា​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​ការ​ធ្វើការ​របស់​បុគ្គលិកទាំង​អស់​​ នៅ​រយៈ​ពេល ៣ ឆ្នាំ​ខាង​មុខ​​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ អាច​បំពេញ​តម្រូវការ​របស់​អតិថិជនកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។

ដោយ​លើក​ទឹកចិត្ត​ដល់​បុគ្គលិក​ចូលរួម​ធ្វើ​សកម្មភាព​ជជែក​​ រៀន​ប្រើប្រាស់​បច្ចេកវិទ្យា ក្រុមហ៊ុន​រំពឹង​​បុគ្គលិក​ទាំង​អស់​នឹង​​ទម្លាប់​នៃការ​ប្រើបច្ចេកវិទ្យា បញ្ចូល​ទៅក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។

កម្មវិធីបង្កេីនជំនាញ​ឌីជីថល ឬ Digital Jam មិនមែន​ធ្វើ​តែ​បុគ្គលិក Smart ក្នុង​ប្រទេស​កម្ពុជា​គឺ​​មាន​នៅ​ប្រទេស ៦ ផ្សេង​ទៀត ដែល Smart Axiata កំពុង​ប្រតិបត្តិការ ដែល​មាន​បុគ្គលិក​ជាង ១០ ០០០​នាក់ មក​ពី​គ្រប់​តួនាទី​ គ្រប់​មុខ​តំណែង​​បាន​ចូលរួម។

កញ្ញា គៀត វឌ្ឍនៈ ប្រធាន​ផ្នែក​គ្រប់គ្រង​គម្រោង​របស់ Smart ដែល​ស្ថិត​នៅ​ក្រុម NYC ឲ្យ​ដឹង​ថា កម្មវិធី​នេះ តម្រូវ​ឲ្យ​ក្រុម​នីមួយៗ​ត្រូវ​លើក​ពី​គម្រោង​អាជីវកម្ម រួច​បង្កើត​ជា Platform ​មិន​ថា​ជា App ឬ​វេបសាយ។ ​​កញ្ញា​នឹង​បង្កើត​គំនិត​អាជីវកម្ម​មួយ​ ប៉ុន្តែ​មិន​ទាន់​ច្បាស់​អ្វី​ពិត​ប្រាកដ​ទេ ស្ថិត​នៅ​ក្នុង​ការ​ជជែក​គ្នា​នៅ​ក្នុង​ក្រុម​នៅ​ឡើយ។

លោក ចៅ ជីវ៉ឹង បុគ្គលិក​ផ្នែក​គម្រោង​ឥណទាន​ស្ថិត​នៅ​ក្រុម CTT ដែល​មាន​សមាជិក ៤ នាក់​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់លោក នឹង​នាំ​បទពិសោធន៍​​​ថ្មីលេីការច្នែប្រឌិតបច្ចេកវិទ្យាសម្រាប់អាជីវកម្ម ធ្វេីយ៉ាងណាអាចផ្តល់សេវាកម្ម ដែលលឿននិងផ្តល់ភាពពេញចិត្តបំផុត​ដល់អតិថិជន។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម