រឿង​តូចៗ​​ទាំង ៥០​យ៉ាង បើ​អ្នក​ឈាន​ចូល​វ័យ ២០​ឆ្នាំ​ហើយ​គួរ​តែ​ដឹង​ច្បាស់

  • 2017-11-23 23:34:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត ហើយ​មាន​រឿង​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ឆាក​ជីវិត។ ចំណែក​ឯ​រឿង​ខ្លះ​ទៀត​គ្រាន់​តែ​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភ្លេច​បាន​យ៉ាង​ងាយ។ យ៉ាងណាមិញ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​ជួប​ប្រទះ ប៉ុន្តែ​គួរ​តែ​ដឹង​នៅ​ពេល​ឈាន​ចូល​ដល់​វ័យ​ ២០​ឆ្នាំ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​តូច​តាច​ទាំង ៥០ ដែល​អ្នក​វ័យ​២០​ឆ្នាំ​គួរ​តែ​ដឹង ៖

១. ឪពុក​ម្ដាយ​របស់​អ្នក គ្រាន់​តែ​ចង់​បាន​អ្វី​ល្អ​បំផុត​សម្រាប់​អ្នក​តែ​ប៉ុណ្ណោះ

២. អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​ប្រភេទ​រាង​កាយ​របស់​អ្នក​បាន​ទេ

៣. ការ​សមាធិ​ពិត​ជា​មាន​ប្រសិទ្ធ​ភាព

៤. អ្នក​មិន​មែន​ជា​ក្មេង​អាយុ ១៥​ឆ្នាំ​ទៀត​ទេ

៥. ការ​និយាយ​ដើម​អ្នក​ដទៃ​មិន​ធ្វើ​ឲ្យ​អ្នក​ល្អ​ជាង​គេ​នោះ​ទេ

៦. អ្នក​នឹង​មិន​មាន​មិត្ត​ភក្តិ​ដូច​ពេល​អ្នក​អាយុ ៦​ឆ្នាំ​ទៀត​ទេ

៧. មនុស្ស​កាន់​តែ​ធំ កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា

៨. បើ​គ្រាន់​តែ​មាន​មនុស្ស​ម្នាក់​ប្រាប់​ថា​គេ​ស្រលាញ់​អ្នក វា​មិន​ប្រាកដ​ថា​គេ​អាច​នឹង​ស្រលាញ់​អ្នក​រហូត​នោះ​ទេ

៩. ពេល​ដែល​អ្នក​រក​បាន​ស្នេហា ចូរ​កុំ​គេច​ពី​វា

១០. មនុស្ស​គ្រប់​គ្នា​កំពុង​ប្រយុទ្ធ​នឹង​បញ្ហា​ដែល​អ្នក​មិន​ដែល​ដឹង​ទាល់​តែ​សោះ

១១. អ្នក​មិន​ឯកា​ដូច​ដែល​អ្នក​គិត​នោះ​ទេ

១២. ការ​បង្កើត​កំហុស មិន​មែន​ជា​ចុង​បំផុត​នៃ​ពិភពលោក​នោះ​ទេ

១៣. អ្នក​អាច​លា​លែង​ពី​ការងារ​ដែល​អ្នក​ស្អប់​បាន

១៤. ចូរ​កុំ​អោយ​នរណា​ម្នាក់​ប្រាប់​អ្នក​ថា អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​បាន​

១៥. ការ​រួម​ភេទ គឺ​កាន់​តែ​ប្រសើរ​ឡើង

១៦. ធ្វើ​ដំណើរ​ឲ្យ​បាន​ច្រើន ទាន់​ខ្លួន​នៅ​ក្មេង

១៧. ការ​ខូច​ចិត្ត​គឺ​ជា​អារម្មណ៍​ទូទៅ ហើយ​វា​មិន​អាច​សម្លាប់​អ្នក​បាន​នោះ​ទេ

១៨. ជឿ​អារម្មណ៍​របស់​អ្នក

១៩. ប្រសិន​បើ​អ្នក​ចង់​បាន​អ្វី អ្នក​ត្រូវ​តែ​ខិតខំ​ទៅ​រក​វា វា​នឹង​មិន​រក​អ្នក​ដោយ​ងាយ​នោះ​ទេ

២០. កុំ​ត្រូវ​គ្នា​វិញ​ជាមួយ​សង្សារ​ចាស់​របស់​អ្នក

២១. ការ​យំ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​អន់​ទេ

២២. អ្នក​អាច​មាន​អារម្មណ៍​ថា​បាត់​បង់​បាន​នៅ​វ័យ​នេះ

២៣. អ្នក​អាច​មិន​ដឹង​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​បាន

២៤. ព្យាយាម​ឲ្យ​ខ្លាំង​នៅ​សាលារៀន វា​នឹង​មាន​តម្លៃ​សម្រាប់​អ្នក

២៥. កុំ​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​ធ្លាប់​ធ្វើ​មិន​ល្អ​ដាក់​អ្នក ចូល​ក្នុង​ជីវិត​អ្នក​វិញ​ឲ្យ​សោះ

២៦. នៅ​ពេល​ដែល​អ្នក​និយាយ​ថា "ខ្ញុំ​ស្រលាញ់​អ្នក" ទៅ​កាន់​នរណា​ម្នាក់ ចូរ​ប្រាកដ​ថា​អ្នក​ពិត​ជា​មាន​ន័យ​ដូច្នេះ​មែន

២៧. ការ​ងារ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​នឹង​មិន​មែន​ជា​អ្វី​ដែល​អ្នក​ធ្វើ​ពេញ​មួយ​ជីវិត​នោះ​ទេ

២៨. បុរស/នារី​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក មិន​ប្រាកដ​ថា​ជា​មនុស្ស​រួម​ដំណើរ​​ដល់​ថ្ងៃ​ចុង​ក្រោយ​ជាមួយ​អ្នក​​ទេ​

២៩. ការ​ណាត់​ជួប​តាម​អនឡាញ​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​ខ្មាស​អៀន​នោះ​ទេ

៣០. សេចក្ដី​ស្រលាញ់​នឹង​មាន​ភាព​ស្រស់​បំព្រង

៣១. សុខភាព​ផ្លូវ​ចិត្ត​មិន​មែន​ជា​រឿង​ដែល​អ្នក​ត្រូវ​លេង​សើច​ជាមួយ​នោះ​ទេ

៣២. អ្នក​អាច​បោះ​បង់​ចោល​អ្វី​ទាំង​អស់ ហើយ​ចាប់​ផ្ដើម​ការ​ធ្វើ​ដំណើរ​របស់​អ្នក

៣៣. អ្នក​នៅ​តែ​ជា​ក្មេង​ខ្លាំង​ណាស់

៣៤. អ្នក​ប្រហែល​ជា​មាន​បញ្ហា​ជីវិត​ច្រើន​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​អ្នក​ប្រាកដ​ជា​នឹង​អាច​ដោះ​ស្រាយ​វា​បាន

៣៥. អ្នក​គួរ​តែ​ផ្ដាច់​ការ​ទាក់​ទង​ទាំង​អស់​ជាមួយ​សង្សារ​ចាស់​នៅ​លើ​បណ្ដាញ​សង្គម

៣៦. ប្រសិន​បើ​អ្នក​ស្រលាញ់​នរណា​ម្នាក់ អ្នក​គួរ​តែ​ប្រាប់​គេ​ឲ្យ​បាន​ដឹង

៣៧. បង្កើត​កំហុស បន្ទាប់​មក​រៀន​ពី​វា ជា​ជាង​ការ​បន្ទោស​ខ្លួន​ឯង

៣៨. ចូរ​ធ្វើ​អ្វី​តាម​ការ​ទូន្មាន​ខ្លួន​របស់​អ្នក

៣៩. ប្រសិន​បើ​អ្នក​ចង់​បាន​អ្វី​មួយ អ្នក​ត្រូវ​តែ​ខិតខំ​ព្យាយាម​រហូត​ទាល់​តែ​បាន​វា

៤០. ការ​មាន​ចិត្ត​ល្អ​នឹង​នៅ​ជាមួយ​អ្នក​រហូត

៤១. ត្រូវ​ចាំ​ថា​អ្នក​ពិត​ជា​មាន​តម្លៃ

៤២. កុំ​ឲ្យ​អ្នក​ដទៃ​ចាត់​ទុក​អ្នក​ដូច​ជា​កូន​ក្មេង

៤៣. អ្វី​ដែល​អ្នក​មើល​ឃើញ​លើ​ខ្លួន​ឯង ពិត​ជា​សំខាន់​ខ្លាំង​ណាស់

៤៤. អ្នក​មិន​អាច​រត់​គេច​ពី​បញ្ហា​បាន​នោះ​ទេ

៤៥. ចូរ​និយាយ​ការពិត កុំ​កុហក

៤៦. ចំណាត់​ថ្នាក់​មិន​មែន​ជា​អ្វី​ស្ថិត​ក្នុង​ពិភពលោក​ពិត​នោះ​ទេ

៤៧. ការ​ព្រួយ​បារម្ភ​ច្រើន​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​នោះ​ទេ

៤៨. អ្នក​ត្រូវ​តែ​នៅ​ក្បែរ​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ មិន​មែន​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​នោះ​ទេ

៤៩. កុំ​យក​អ្វី​មួយ​គ្រាន់​តែ​លេង​សើច ជា​ពិសេស​មនុស្ស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ

៥០. ចូរ​និយាយ​ពាក្យ​ថា "ខ្ញុំ​ស្រលាញ់​អ្នក" ឲ្យ​បាន​ច្រើន​តាម​ដែរ​អ្នក​អាច​ធ្វើ​បាន​


ប្រភព៖ thoughtcatalog ប្រែសម្រួល៖ សុភារ័ត្ន