មេដឹកនាំរុស្ស៊ី ពូទីន បង្ហាញខ្លួនលើប្រតិទិនឆ្នាំ២០១៨ មានទាំងរូបឱបកូនខ្លា និងកូនឆ្មា

  • 2017-11-24 02:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ពិធីបុណ្យ​ណូអែល ឈាន​ជិត​មក​ដល់ ហាង​លក់​សម្ភារៈ​ការិយាល័យ​ជា​ច្រើន នៅ​ទូទាំង​ប្រទេស​រុស្ស៊ី ត្រូវ​បាន​កំណត់​ដើម្បី​ឲ្យ​មាន​ការ​ដាក់​លក់ នូវ​ប្រតិទិន​ឆ្នាំ​២០១៨ ដែល​មាន​រូប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌិមៀ ពូទីន។

ជាមួយ​គ្នា​នេះ​ដែរ ប្រតិទិន​ឆ្នាំ​២០១៨ ដែល​មាន​រូប​លោក ពូទីន សរុប​ចំនួន​១៣សន្លឹក​នេះ ត្រូវ​បាន​ដាក់​លក់ នៅ​លើ​គេហទំព័រ​លក់​ទំនិញ​អនឡាញ​ដល់​ល្បី eBay ទៀត​ផង ដោយ​មាន​តម្លៃ ប្រហែល ២៥ដុល្លារ។

ក្នុង​ចំណោម​រូបថត​ទាំង​នោះ គឺ​រួម​មាន​ទាំង​រូបថត​បង្ហាញ​ឲ្យ​ឃើញ លោក ពូទីន ឱបកូន​ឆ្មា និង កូន​ខ្លា , ដោះ​អាវ​ដើរ​បរបាញ់​សត្វ និង​បង្អួត​សមត្ថភាព​កីឡា Judo ផង​ដែរ។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​រូបថត​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រតិទិន​ឆ្នាំ២០១៧ និង ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ផង។

គួរ​បញ្ជាក់​ថា រូបថត​លោក ពូទីន អង្គុយ​ឱបកូន​ខ្លា គឺ​ជា​ក្រប​មុខ​នៃ​ប្រតិទិន ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​ឆ្នាំ២០១៤ នៅ​ឯ​ឧទ្យាន Sochi National Park ក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង