ម៉ូដែលថ្មីចុងក្រោយ មិនចាំបាច់​តុបតែង​មុខ​ក៏​អាច​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង

  • 2017-11-24 04:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាពនារី​ទាំងអស់​គិត​យ៉ាងណា​ដែល​​ ប្រសិនបើ​លោកអ្នក​មិនចាំបាច់​ចំណាយពេល​ច្រើន​ក្នុង​ការតុបតែង​ខ្លួន​តែ​ក៏​អាច​ទទួលបាន​ការចាប់​អារម្មណ៍​ពី​មនុស្ស​ជុំ​វិ​ញ​ខ្លួន​បាន​​ ដោយ​គ្រាន់តែ​ជ្រើសរើស​ប្រើប្រាស់​ជាមួយ​នាឡិការ​ដៃ​ ម៉ូ​ដែល​ចុងក្រោយ​​​របស់ Ice-Watch នោះ ?

ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​មិន​ចង់​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ make up រឺ​តុបតែង​ខ្លួន​នោះ​ City mirror អាច​ជួយ​ឲ្យ​អ្នក​បញ្ចេញ​ភាព​ទាក់ទាញ​ពី​ធម្មជាតិ​របស់​លោកអ្នក​ដោយ​គ្រាន់​បង្ហាញ​ភាព​ភ្លឺ​ចែង​ចាំង​របស់​នាឡិកាជំនាន់​ថ្មី​មួយ​នេះ​ ទៅ​មនុស្ស​គ្រប់​គ្នា​ជុំ​វិ​ញ​ខ្លួន​ឲ្យ​កាន់តែ​ចាប់អារម្មណ៍​មក​លើ​ខ្លួន​អ្នក​។​

City mirror a watch with a mirror dial ម៉ូ​ដែល​ថ្មី​ចុងក្រោយ​ ដែល​ជួយ​ឲ្យស្ត្រី​ទទួល​បានការ​​​ចាប់អារម្មណ៍​ដោយ​មិនបាច់​ចំណាយពេល​ច្រើន​ទៅលើ​ការតុបតែង​មុខ​និង​រៀ​ប​ចំ​ខ្លួន​។​ City mirror ត្រូវបាន​បង្កើតឡើង​ក្រោម​ប្រធានបទ​​ ស្អាត​បំផុត​​ ទាន់​សម័យបំផុត​​ ភ្លឺ​បំផុត​​ ជាមួយនឹង​ភាព​លេចធ្លោ​របស់​នារី​សម័យថ្មី​​ ដែល​ចូលចិត្ត​លេង​ស្ទីល​ខ្លួន​បែប​សាម​ញ្ញ​​ ប៉ុន្តែ​ទាមទារ​ការចាប់អារម្មណ៍​ខ្ពស់​ខ្ពស់​។​

ការផលិត​មក​រួមជាមួយ​ពណ៍​ភ្លឺ​ស្រ​ទ​ន់​​ របស់​ប្រាក់​​ ផ្កាឈូក​ស្រាល​​ ខៀវ​ផ្ទៃមេឃ​​ ដែល​បំលែង​ទៅជា​ពណ៍​ភ្លឺ​អោយ​ដូច​កញ្ចក់​រួមជាមួយ​ការបញ្ចូល​គ្នា​វាង​ខ្សែរ​ស្បែក​និង​ភាព​ភ្លឺ​របស់​លោហធាតុ ដែល​ធ្វើឲ្យខ្សែស្បែក​របស់​city mirror នេះ​មាន​សភា​ពភ្លឺ​ និង​កាន់តែ​លេចធ្លោ​។​ តួរបស់​នាឡិការ​ដែល​ធ្វើ​មកពី​​ stainless steel និង​ផ្ទៃមុខ​របស់​នាឡិកា​អាច​ឆ្លុះ​បាន​ដូច​កញ្ចក់​​​។ នៅពេលដែល​មុខ​នាឡិការ​រង​ប្រតិកម្ម​ជាមួយ​ព​ន្លឺ​​ វា​កាន់តែ​បញ្ចេញ​នូ​វ​ភាព​លេចធ្លោ​ធ្វេដ​ង​ទៅមនុស្ស​ជុំ​វិ​ញ​ខ្លួន​អ្នក​​ អោយ​សម្លឹង​មក​លើ​ខ្លួន​អ្នក​ជាមួយនឹង​ការចាប់អារម្មណ៍​ថ្មី​មួយ​ដែល​អ្នក​មិន​ធ្លាប់មាន​ពីមុន​មក​។

ប្រញាប់​ឡើង​ជ្រើសរើស​ពណ៍​មួយ​ក្នុង​ចំណោម​ប្រាំមួយពណ៍​ផ្សេង​ទៀ​ត​របស់​ City Mirror ដើម្បី​បង្ហាញ​ពី​ភាព​សាម​ញ្ញ​និង​លេច​ធ្លោខ្លួន​អ្នក​មុន​ដំ​បូ​ង​គេ​បង្អស់​ជាមួយនឹង​ Ice-watch ៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី