Messi ថា​ PSG និង​ City ខ្លាំង​នៅ Champions Leaguge តែ​ Real ក៏​មិន​ណយ​ដែរ​

  • 2017-11-25 03:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​១​ដង​ក្នុង​ការ​ប្រកួត​ UEFA Champions League រដូវ​កាល​២០១៧-២០១៨​។

Messi

នៅ​ La Liga វិញ​រូប​គេ​ក៏​កំពុង​នាំ​មុខ​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ផង​ដែរ​ក្រោយ​រក​បាន​​១២គ្រាប់។ តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​ទើប​តែ​ឈ្នះ​ស្បែក​ជើង​មាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក្នុង​នាម​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​នៅ​ទ្វីប​អឺរ៉ុប​រដូវ​កាល​មុន​។​

សួរ​ពាក់ព័ន្ធ​នឹង​គូ​ប្រជែង​នៅ​ Champions league ក្នុង​ពិធី​ប្រគល់​ស្បែក​ជើង​មាស​ Messi បាន​សរសើរ​ដល់​ Manchester City និង​ Paris Saint Germain ថា​មាន​ទម្រង់​លេង​ខ្លាំង​នៅ​រដូវ​កាល​នេះ​ហើយ​គឺ​ជា​បេក្ខភាព​ប្រជែង​ពាន​ជាមួយ​ Barcelona តែ​រូប​គេ​ក៏​មិន​អាច​មើល​រំលង​ចំពោះ​ Real Madrid ដែរ។

“City គឺ​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​ពេល​បច្ចុប្បន្ន​​ជាមួយ​ PSG។ មក​ទល់​នឹង​ពេល​នេះ​ពួកគេ​បាន​បង្ហាញ​ថា​ខ្លួន​គឺជា​បេក្ខភាព​អាច​នឹង​ឈ្នះ​ Champions League។ ចំពោះ​ Madrid វិញ​ក៏​មិន​អាច​លេងសើច​បាន​ដែរ ព្រោះ​ក្រុម​នេះ​តែងតែ​ធ្វើ​បាន​លទ្ធផល​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​ ដូច​រដូវ​កាល​មុន​ៗ​ជា​ឧទាហរណ៍​ស្រាប់"៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត