ក្រុម​ហ៊ុន​៥​ដេញ​ថ្លៃ​យក​ដី​កីឡដ្ឋាន​ចាស់​របស់ Atletico Madrid

  • 2017-11-25 07:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សំណើ​ចំនួន​ប្រាំ​នៅ​លើ​តុ​ដើម្បី​ទិញ​ដី​កីឡដ្ឋាន​ចាស់​ Vicente Calderon ​របស់​ក្រុម Atletico Madrid ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​​ផ្នែក​សំណង់​ CBRE។

ការ​ប៉ាន់​ប្រមាណ​ដំបូង​គឺ​ទីតាំង​នោះ​​នឹង​ត្រូវ​លក់​ក្នុង​តម្លៃ ១៥០​លាន​អឺរ៉ូ​ ប៉ុន្តែ​ពេល​នេះ​វា​បាន​​ហក់​ឡើង​រហូត​ដល់​១៧៥​លាន​អឺរ៉ូ។ ក្រុម​ហ៊ុន​ទាំង​ប្រាំ​នោះ​មាន​ដូច​ជា Ibosa, Green Oak, Aelca, Pryconsa និង Varde Partners កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​ដេញ​ថ្លៃ​ដែល​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០១៧​។

ប្រភព​ជិតស្និទ្ធ​នឹង​សារព័ត៌មាន​ Marca ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​២​ក្នុង​ចំណោម​៥​អាច​ឈ្នះ​ការ​ដេញ​ថ្លៃ​ និង​បោះ​ទុន​​វិនិយោគ​លំនៅឋាន​ប្រណីត​ៗ​មាន​ទំហំ​ទឹកប្រាក់​២៥០​លាន​អឺរ៉ូ​ ដែល​អាច​ឲ្យ​ពួក​គេ​ចំណេញ​មក​វិញ​យ៉ាង​ហោច​ណាស់​ក៏​១០០​លាន​ដែរ។

​ ការ​លក់​ដី​កីឡដ្ឋាន​ចាស់​ Vicente Calderon គឺ​ជា​វិធី​មួយ​ដែល​​ Atletico អាច​គៀង​គរ​ប្រាក់​ត្រឡប់​មក​វិញ​បន្ទាប់​ពី​ ក្លឹប​បាន​ចំណាយ​លក់​ប្រមាណ​៣០០​លាន​អឺរ៉ូ​លើ​កីឡដ្ឋាន​ថ្មី Wanda Metropolitano៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត