Juventus ទិញ​ Douglas Costa ផ្ដាច់​ពី​ Bayern ក្រោយ​ខ្ចី​ជើង​កន្លះ​រដូវ​កាល​

  • 2017-11-25 08:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich បាន​ឲ្យ​ដឹង​ថា​​បាន​ព្រមព្រៀង​លក់​ Douglas Costa ឲ្យ​ទៅ​ Juventus ហើយ​ក្រោយ​អនុញ្ញាត​ឲ្យ​ក្លឹប​យក្ស​អ៊ីតាលី​ខ្ចី​ជើង​បាន​កន្លះ​រដូវ​កាល។

Costa

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ត្រូវ​ Juventus ខ្ចី​ជើង​កាល​ពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ក្នុង​រដូវ​ក្ដៅ​ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្ដាច់​នៅ​រដូវ​កាល​ក្រោយ។ ក្រុម​រហស្សនាម​ថា​សេះ​បង្កង់​បាន​បង់​ចំនួន​៦​លាន​អឺរ៉ូ​ដល់​ Bayern សម្រាប់​ការ​ខ្ចី​ជើង​ ហើយ​នឹង​ថែម​លុយ​៤០​លាន​អឺរ៉ូ​ទៀត​បង្គ្រប់​ចំនួន​៤៦​លាន​អឺរ៉ូ​ដើម្បី​ទិញ​ Costa។

រយៈ​ពេល​ជិត​កន្លះ​រដូវ​កាល​កន្លង​មក​កីឡាករ​វ័យ​២៧​ឆ្នាំ​នៅ​មិន​ទាន់​ជាប់​ជម្រើស​ដំបូង​ជា​ប្រចាំ​នៅ​ឡើយ​ទេ​ក្នុង​នោះ​ទើប​លេង​បាន​៥​ដង​ប៉ុណ្ណោះ​នៅ​១០​ប្រកួត​កន្លង​មក។ យ៉ាង​ណា​ក៏​ដោយ​ Juventus បាន​មើល​ឃើញ​ពី​សក្ដានុពល​របស់​ Costa ទើប​ឈាន​ដល់​ការ​ទិញ​យក​ផ្លូវ​ការ​តែម្ដង៕ ​

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម