គួរ​ហាត់ប្រាណ​ប៉ុន្មាន​ម៉ោង​ក្នុង​១​សប្ដាហ៍​ ដើម្បី​​បង្កើន​អាយុ​របស់​អ្នក?

  • 2017-11-25 23:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ដើម្បី​បង្កើន​អាយុ​ គួរ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១៥០​នាទី​ក្នុង​១​សប្ដាហ៍។ នេះ​បើ​តាម​សារព័ត៌មាន Huffington Post។

របាយការណ៍​នោះ​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ធ្វើ​លំហាត់​ប្រាណ​​យ៉ាង​ហោច​១៥០ នាទី​ក្នុង​១​សប្ដាហ៍​មាន​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ស្លាប់​ប្រមាណ ២៨% និង ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ២០% ។

វិធី​ងាយៗ​ដើម្បី​អាច​ឲ្យ​លោក​អ្នក​ធ្វើ​លំហាត់​ប្រាណ​បាន​យ៉ាង​ហោច​១៥០​នាទី​ក្នុង​១​សប្តាហ៍​មាន​ដូចជា៖ ជំនួស​ឲ្យ​​​ការ​ឈប់​សម្រាក​ ដើម្បី​ញ៉ាំ​កាហ្វេ​ថ្ងៃ​រសៀល បុគ្គលិក​ក្រុមហ៊ុន​ខ្លះ​នាំ​គ្នា​ដើរ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ​ក្នុង​បរិវេណ​កន្លែង​ធ្វើការ​ឬ អាច​ដើរ ជិះ​កង់​ ឬ រត់ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ជិតៗ។

ប្រភព៖ Huffingtonpost   ប្រែសម្រួល៖ លាងហ៊ត

អត្ថបទពេញនិយម