ទិដ្ឋភាព​សំរាម វាទី​ពេញ​ផ្ទៃ​សមុទ្រ​ការាបៀន ឃើញ​ហើយ​ខ្លោចចិត្ត

  • 2017-11-26 05:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណុំ​រូបភាព​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ពី​មហាសមុទ្រ​ការាបៀន Caribbean បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ ការ​បំពុល​ដ៏​ធំ​មួយ ដែល​ជា​បញ្ហា​ចម្បង​បំផុត។

ឆ្នេរ​សមុទ្រ​ជា​ច្រើន​នៅ​ប្រទេស​ហុងឌុយរ៉ាស់ (Honduras) ត្រូវ​បាន​វាទី​ដោយ​សម្បក​ដប , ជ័រ , ប្លាស្ទិក និង សំរាម​ជាច្រើន ដែល​ប្រែក្លាយ​កោះ​ទៅ​ជា​ទីលាន​ចាក់​សំរាម ឃើញ​ហើយ​គួរ​ឲ្យ​ខ្លោចចិត្ត។

គេ​ជឿជាក់​ថា សំរាម​ទាំងអស់​នោះ ត្រូវ​បាន​បោះ​ចោល​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ដោយ​ប្រទេស​ដែល​នៅ​ក្បែរ​នោះ ឈ្មោះ ហ្គាតេម៉ាឡា (Guatemala) ដែល​ហូរ​តាម​ទឹក​ទន្លេ នៅ​រដូវ​វស្សា​នា​ពេល​ថ្មីៗ​នេះ ដោយ​ឆ្លង​កាត់​តាម​ទីប្រជុំជន និង​ភូមិ​ជាច្រើន​ផង​ដែរ។

លោកស្រី Caroline Power ដែល​ជា​អ្នក​ប្រមាញ់​ទិដ្ឋភាព​ខាងលើ បាន​ចែករំលែក​រូបភាព​ទាំង​នោះ នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត និង​បាន​សរសេរ​ថា «រឿង​នេះ​ត្រូវ​តែ​បញ្ឈប់ - គិត​អំពី​ប្លាស្ទិក​ដែល​អ្នក​ប្រើ នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក»។

ជាមួយ​គ្នា​នេះ​ដែរ លោក John Hourston មក​ពី​យុទ្ធនាការ Blue Planet Society ដើម្បី​ការពារ​មហាសមុទ្រ បាន​និយាយ​ថា វា​គឺ​ជា​ឧទាហរណ៍​ដ៏​អាក្រក់​បំផុត​មួយ នៃ​ការ​បំពុល​ដោយ​ប្លាស្ទិក ដែល​លោក​ធ្លាប់​បាន​ឃើញ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង