អ្នក​សិល្បៈ​៦​ រូប​​ទទួល​រង​ព័ត៌មាន​អាស្រូវ​រស់​នៅ​ជាមួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ

  • 2017-11-26 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​៦ រូប​ធ្លាប់​​ទទួល​រង​ព័ត៌មាន​អាស្រូវ​​មាន​ស្នេហា​លួច​លាក់​ជាមួយគ្នា​ថែម​ទាំង​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​ដូច​ប្ដី​ប្រពន្ធ​ទៀត​ផង​។ ប៉ុន្តែ​ព័ត៌មាន​ និង​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ទាំង​៦ រូប​បដិសេធ​ថា​មិន​មែន​ជា​ការ​ពិត​ឡើយ​។

តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ទាំង​៦​រូប​រួម​មាន​៖​

១/ តារា​ចម្រៀង​ផលិតកម្ម​ហង្ស​មាស​កញ្ញា សួស វិហ្សា និង លោក ថមមី ត្រូវ​បាន​ប្រភព​ស្និទ្ធស្នាល​មួយ​ទម្លាយ​ថា​អ្នក​ទាំង​ពីរ​​មាន​ទំនាក់​ទំនង​​ស្នេហា​ និង​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​ដូច​​ប្ដី​ប្រពន្ធ​។ រឿង​រ៉ាវ​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ជា​ភាគី​ដែល​ពាក់ព័ន្ធ​ចេញ​មុខ​​ប្រតិកម្ម​​ថា​ មិន​មែន​ជា​ការ​ពិត​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​បាន​រស់​នៅ​ជាមួយ​គ្នា​ដែរ​។

២/ ងាក​មក​ចាប់​អារម្មណ៍​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ខាង​លើ​ដដែល​ នៅ ស៊ីនឿន កន្លង​មក​​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​លោក និង សុផា លីនដា មាន​ទំនាក់​ទំនង​ស្នេហា​ស៊ី​ជម្រៅ​ជាមួយ​គ្នា​។ លើស​ពី​នេះ​អ្នក​ទាំង​ពីរ​ថែម​ទាំង​បាន​រស់​នៅ​ផ្ទះ​ជាមួយ​គ្នា​ថែម​ទៀត​ផង​។ ក្រោយ​ពី​ផ្ទុះ​​រឿង​អាស្រូវ​បែប​នេះ​ភាគី​ ខាង​ស្រី​ក៏​ចេញ​មុខ​បក​ស្រាយ​ថា ទំនាក់​ទំនង​នាង និង​ នៅ​ ស៊ីនឿន ក្នុង​នាម​ជា​មិត្ត​រួម​ការ​ងារ​តែ​ប៉ុណ្ណោះ​។ ចំណែក​ឯ​រឿង​រស់​នៅ​ជាមួយ​គ្នា​រឹត​តែ​មិន​អាច​ទៅ​រួច​ទៀ​ត។

៣/បើ​និយាយ​ពី​កំលោះ​សង្ហា​ជាប់​សែ​ស្រឡាយ​​ចិន​ ខាត់ វៃហាំង វិញ​ កន្លង​មក​ធ្លាប់​លេចឮ​​ព័ត៌មាន​ថា​លោក និង​ស្រី​ស្អាត​ ស៊ិន យូប៊ីន​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​អ្នក​ទាំង​​ពីរ​មិន​ហ៊ាន​បើក​ចំហ​តែ​ប៉ុណ្ណោះ​។ អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​ល្បី​ថា​​ពួក​គេ​កំពុង​តែ​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​ល្អូកល្អិន​​ដូច​ប្ដី​ប្រពន្ធ​។ ដំណឹង​នេះ​ត្រូវ​បាន​ យូប៊ីន ចេញ​មុខ​បដិសេធ​ថា​មិន​មែន​ជា​ការ​ពិត​ ព្រោះ​​ខ្លួន​ និង​វៃហាំង​ ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​​ គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ​៕​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន