១០សន្លឹក​ជុំវិញ​ពិភពលោក ​ស្អាតបំផុត​ប្រចាំឆ្នាំ២០១៧

  • 2017-11-26 07:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​មួយ​ចំនួន ដែល​សារព័ត៌មាន Business Insider បាន​ជ្រើសរើស​ជា​រូបថត​ស្អាត​បំផុត​ប្រចាំ​ឆ្នាំ៖

​១ សិស្សសាលា​ចូលរួម​បោះ​ជុំរំ​យូហ្កា​នៅ​អាម៉ាដាបាដ ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី ៥ ខែ​មករា ឆ្នាំ ២០១៧

២ អ្នក​ធ្វើ​ដំណើរ​បាន​លោត​ឆ្លង​ពី​រថភ្លើង​មួយ ទៅ​រថភ្លើង​មួយ​ខ្សែ​ទៀត នៅ​ទីក្រុង​ដាកា​ប្រទេស​បង់ក្លាដេស នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៧

៣ បុរស​ម្នាក់​ជិះ​សេះ​កាត់​អណ្ដាត​ភ្លើង​​សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ Saint Anthony'sដែល​ជា​បុណ្យ​រំលឹក​ដល់​អ្នក​ថែ​សេះ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៧ ។

៤ ក្មេង​ស្រី​ម្នាក់​ភ្ញាក់​​នឹង​ទឹកពណ៌​ដែល​បាន​ស្រោច​ស្រព​លើ​កុមារី ក្នុង​ពិធី​បុណ្យ​ពណ៌ (Festival of Colors) នៅ​ទីក្រុង​បុមបៃ​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០១៧ ។

៥ មនុស្ស​ប្រមូល​ផ្តុំ​គ្នា​ពិសា​អាហារ​ស្រាយ​បួស​នៅ​ក្បែរ​អាគារ​បាក់បែក​នៅ​ទីក្រុង​ដាម៉ាស​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា​ ឆ្នាំ ២០១៧ ។

៦ បក្សី​ពណ៌​ក្រហម​ហើរ​នៅ​ជិត​​ឆ្នេរ​ Amapa ភាគ​ខាងជើង​ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​មេសា ឆ្នាំ​២០១៧។

៧ សិស្ស​សាលា​បក់​ទង់ជាតិ​តួគី ខណៈ​ពួកគេ​កំពុង​រង់ចាំ​ការ​មកដល់​របស់​ប្រធានាធិបតី​ទួរគី​លោក Tayyip Erdogan ក្នុង​ពិធី​បញ្ចប់​ការសិក្សា​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល​ប្រទេស​ទួរគី​នៅ​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ ២០១៧ ។

៨ ព្រះចន្ទ​ពេញ​វង់​នៅ​លើ​ប្រាសាទ Poseidon ប្រទេស​ក្រិក​ ថ្ងៃ​ទី ៨ ខែ​កក្កដា ឆ្នាំ ២០១៧ ។

៩ ជ្រូក​ដែល​​គេ​ប្រលែង​ឲ្យ​លេង​ទឹក​ដែល​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​ប្រចាំថ្ងៃ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​នៅ​ក្រុង Shenyang ខេត្ត Liaoning ប្រទេស​ចិន​នៅថ្ងៃទី ១៤ ខែ​សីហា ឆ្នាំ ២០១៧ ។

១០ មនុស្ស​​ជា​ច្រើន​បង្កើត​ជា​ប៉ម​មនុស្ស​មួយ​ឈ្មោះ​ថា​ក្នុងថ្ងៃ All Saints Day នៅ​ជិត​ទីក្រុង​បាសេឡូណា​ប្រទេស​អេស្ប៉ាញ​នា​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ។

ប្រភព៖ Businessinsider   ប្រែសសម្រួល៖ សុខ លាងហ៊ត