Fan Bingbing ប្រកាស​ពី​ផែនការ​យក​កូន​នៅឆ្នាំថ្មី

  • 2017-11-26 08:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២-៣ឆ្នាំ មក​នេះ តារា​សម្តែងFan Bingbing ពិត​ជា​មមាញឹក​ខ្លាំង​នឹង​ការងារ​សិល្បៈ​ ដូចជាការ​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ Cannes ជាដើម។ ទី​បំផុត​ ថ្មីៗនេះតារា​សម្តែង​ប្រចាំ​ប្រទេសចិន Fan Bingbing បាន​ប្រកាស​ពីគម្រោងមានកូនហើយ។

ប្រាប់​ទៅ​ទស្សនា​វដ្តី VOGUE តារា​ស្រី​វ័យ​៣៦​ឆ្នាំ​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ នាង​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​នឹង​លទ្ធផល​ការងារ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ នៅ​ឆ្នាំ​២០១៨​ខាង​មុខ នាង​នឹង​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​គ្រួសារ ពិសេសអនាគត​ស្វាមី គឺ​លោក Li Chen។

អ្វីដែល​កាន់​តែ​អស្ចារ្យ​នោះ នាង​សង្ឃឹម​ថា នឹង​បង្កើត​កូន​ឲ្យ Li Chen ព្រោះ​ថា​ឆ្នាំ​កន្លង​ទៅ​នាង​បាន​រក​ឃើញ​បុរស​ល្អ​ម្នាក់​ធ្វើ​ជា​អនាគត​ស្វាមី៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ដេត ធន្នី