រន្ធត់​! សរ ងួន ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​រង​របួស​ធ្ងន់​ ​ឯ​ប្រពន្ធ​ស្លាប់​បាត់​បង់​ជីវិត​

  • 2017-11-27 01:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សរ ងួន និពន្ធ​នាយករង​នៃ​ស្ថានីយ​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និងភរិយា រួមទាំងកូន បានជួបគ្រោះ​ថ្នាក់​ចរាចរណ៍​​ដ៏​រន្ធត់​មួយ​កាល​ពី​វេលា​ម៉ោង​ ៨ៈ២៥ នាទី​​យប់​ថ្ងៃ​ទី​ ២៦ ខែ វិច្ឆិកា ឆ្នាំ​ ២០១៧។ ឧបទ្ទហេតុគ្រោះថ្នាក់កើតឡើងរវាង រថយន្តរបស់លោក និងរថយន្តកុងតឺន័របស់ក្រុមហ៊ុនស្រាបៀរ។​

បើ​តាម​​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កញ្ញា អាឡែន បាន​ឲ្យ​ដឹង​ថា​ ហេតុ​ការណ៍​​ដ៏​រន្ធត់​នេះ​​បាន​កើត​ឡើង​នៅ​ចំណោត​ជ្រោះ​ពេជ្រ​និល បណ្ដាល​ឲ្យ​ភរិយា​លោក សរ ងួន ​ស្លាប់​បាត់​បង់​ជីវិត​ ចំណែក​លោក​ និង​កូន​ស្រី​​វិញ​រង​របួស​ធ្ងន់​ពេល​នេះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។

រីឯ​សព​ភរិយា​លោក សរ ងួន ត្រូវ​បាន​ដឹក​តាម​រថយន្ត​សា​មុយ​​មក​កាន់​គេហដ្ឋាន​នៅ​ ភ្នំពេញ​ដើម្បី​រៀបចំ​ពិធី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕​​​​​

លោក សរ ងួន ជាមួយ​ភរិយា និង​កូន​ស្រី​

អត្ថបទ៖ ឆុង ស៊ីណាន