ចេញ​ហើយ​តម្លៃ​រថយន្ត​ដឹក​ទំនិញ​អគ្គិសនី​ខ្នាត​ធំ​របស់ Tesla

  • 2017-11-27 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​កន្លង​ទៅ​ ក្រុមហ៊ុន Tesla បាន​ដាក់​បង្ហាញ​រថយន្ត​អគ្គិសនី ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង ៨០០ គ.ម ក្នុង​ការ​សាក​បញ្ចូល​ភ្លើង​ម្តង បន្សំ​នឹង​មុខងារ​បើកបរ​ស្វ័យប្រវត្តិ​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន។ អ្វី​ដែល​ជា​ចម្ងល់​នាយក​ប្រតិបត្តិ​លោក Elon Musk ពុំ​ទាន់​បង្ហើប​ពី​តម្លៃ​នៅ​ឡើយ។

របាយការណ៍​មួយ​បញ្ជាក់​ថា​ វា​ត្រូវ​បែងចែក​ជា ២ ប្រភេទ Regular Version ជិះ​បាន​ចម្ងាយ​ដី​ជិត ៤៨៥ គ.ម តម្លៃ​ប្រហែល ១៥ មុឺន​ដុល្លារ និង​ជិះ​បាន​ជាង ៨០០ គ.ម តម្លៃ​ប្រហែល ១៨ មុឺន​ដុល្លារ សម្រាប់​ទីផ្សារ​អាមេរិក។​ ម៉ូដែល​ពិសេស​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ Founders Series មាន​តម្លៃ​ដល់​ ជាង ២០ មុឺន​ដុល្លារ​អាមេរិក​ ឯ​ណោះ។

ចំពោះ​ប្រភេទ​រថយន្ត​ដឹក​សាំង​ខ្នាត​ធំ Semi នឹង​មាន​តម្លៃ​ក្បែរ ១២ មុឺន​ដុល្លារ ជាមួយ​ថ្លៃ​ចំណាយ​លើ​ការ​គ្រប់គ្រង​ខ្ទង់​ប៉ុន្មាន​មុឺន​ដុល្លារ​ទៀត​ប្រចាំ​ឆ្នាំ។

បច្ចុប្បន្ន​ Tesla កំពុង​ស្ថិត​ក្នុង​ការ​សម្លឹង​មើល​ពី​សហគ្រាស​ដឹក​ជញ្ជូន​ធំៗ​ដូច​ជា Hunt Transport Services, NFI Industries, Bison Transport និង​ហាង​លក់​ចែកចាយ Walmart, Loblaw និង Meijer ជា​ដើម។ Tesla Semis រំពឹង​ចូល​ចង្វាក់​ផលិតកម​ក្នុង​ឆ្នាំ ២០១៩ ខាង​មុខ។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម