ធុញ​ ​iPhone​ ​ប្រើ​ឆាប់​ពេញ​មេម៉ូរី​មែន​ទេ? នេះ​វិធី​ដោះស្រាយ

  • 2017-11-27 02:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​ប្រើ​ ​iPhone ១៦GB​ ​នៅ​សល់​តែ​ ​១២GB​ ​ដែល​មិន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ភាគច្រើន​ បន្ទាប់​មក​ ​Apple​ ​បាន​ប្រើ​ទំហំ​មូលដ្ឋាន​លើ​ ​iPhone 7​ ​ដោយ​មាន​ ​៣២GB​ ​រួច​ iPhone 8​ ​មាន​ទំហំ​ចាប់​​ពី​ ​៦៤GB។ ទោះ​បី​ទំហំ​ធំ​ប៉ុណ្ណា​ ​អ្នក​គួរ​យល់​ដឹង​ពី​របៀប​សំអាត​ ​Space​ ​លើ​ ​iPhone​ ​ដោយសារ​ទំហំ​ រូបភាព​ តន្ត្រី​ កម្មវិធី​ និង​ហ្គេម​នានា​ ប្រើ​ Space ច្រើន​។ ក្នុង​ការ​ពិនិត្យ​មើល​ព័ត៌មាន​ពេល​ទំហំ​ Space ចុះ​ទាប​ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​ Settings > General > iPhone Storage ដោយ​ផ្នែក​ខាងលើ​បង្ហាញ​ពី​ព័ត៌មាន​របស់​ទំហំ​ Storage មាន​នៅ​ប្រើ​ ឬ​ប្រើ​អស់​ប៉ុណ្ណា​។ អ្នក​អាច​ឃើញ​មាន​ពណ៌​ខុស​គ្នា​រវាង​ Apps, Mail, Photos, Messages និង​កម្មវិធី​មួយ​ចំនួន​ទៀត​។

  • បន្ថយ​នូវ​កម្មវិធី​ ​និង​ហ្គេម

ពេល​អ្នក​អូស​ចុះ​ក្រោម​ក្នុង​កម្មវិធី​ Settings > General > iPhone Storage អ្នក​នឹង​ឃើញ​នូវ​បណ្តាល​កម្មវិធី​ និង​ហ្គេម​ ដែល​កំពុង​ប្រើប្រាស់​ Space ច្រើន​ ដោយ​បង្ហាញ​លើ​គេ​។ ពេល​អ្នក​ចុច​លើ​កម្មវិធី​ណា​មួយ​ អ្នក​នឹង​ឃើញ​នូវ​ទំហំ​កម្មវិធី​ ទំហំ​ឯកសារ​ និង​ទិន្នន័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ អ្នក​អាច​ពិនិត្យ​មើល​លើ​កម្មវិធី​ណា​មួយ​បង្ហាញ​ថា​ Never Used (កម្រ​បើក​ប្រើប្រាស់​) រួច​ចុច​លើ​វា​ ហើយ​ជ្រើសរើស​ Delete App ក្នុង​ការ​លុប​។ មួយ​វិញ​ទៀត​ អ្នក​អាច​ប្រើ​ជម្រើស​ Offload Unused App នៅ​ខាងលើ​ ហើយ​បើក​ដំណើរការ​វា​ ក្នុង​ការ​លុប​នូវ​កម្មវិធី​កម្រ​ប្រើ​ដោយ​ស្វ័យប្រវត្តិ​ ​ប៉ុន្តែ​រក្សាទុក​នូវ​ឯកសារ​ និង​ទិន្នន័យ​ពាក់ព័ន្ធ​ ដូច្នេះ​ពេល​ដំឡើង​កម្មវិធី​នោះ​ឡើង​វិញ​ ​កម្មវិធី​នូវ​តែ​មាន​ទិន្នន័យ​អ្នក​ធ្លាប់​ប្រើ​ពី​មុន​។ អ្នក​អាច​ស្វែងរក​ជម្រើស​នេះ​ក្នុង​កម្មវិធី​ Settings > Apple ID > iTunes & App Store រួច​អូស​ចុះ​ក្រោម​ ដើម្បី​បើក​ដំណើរការ​។  

  • កំណត់​ព្រំដែន​ទំហំ​រូបភាព​ និង​វីដេអូ

រូបភាព​ ​និង​វីដេអូ​អ្នក​ថត​ខ្លួនឯង​អាច​ប្រើ​នូវ​ Space ច្រើន​លើ​ ​iPhone​ ​ដូច្នេះ​អ្នក​គួរ​បិទ​ជម្រើស​មួយ​ចំនួន​ ប្រសិនបើ​អ្នក​ខ្វល់ខ្វាយ​ពី​ទំហំ​ Space។ ដោយ​ចាប់ផ្តើម​ពី​ Live Photos អ្នក​អាច​ចុច​លើ​ចំនុច​បី​ជា​រង្វង់​ពណ៌លឿង​ ស្ថិត​នៅ​ខាងលើ​អេក្រង់​ក្នុង​កម្មវិធី​ Camera ក្នុង​ការ​បិទ​ ហើយ​រង្វង់​មូល​នោះ​នឹង​ប្រែ​ជា​ពណ៌​សរ​។ រូបភាព​អាច​ល្អ​ប្រសើរ​ពេល​ HDR បើក​ដំណើរការ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើប្រាស់​មុខងារ​នេះ​ អ្នក​ចូល​ទៅ​កាន់​កម្មវិធី​ Settings > Camera ហើយ​បិទ​នូវ​ Keep Normal Photo។ ត្រង់​នេះ​ អ្នក​ក៏​អាច​បិទ​នូវ​ Auto HDR បាន​ប្រសិនបើ​អ្នក​ចង់​។ មួយ​វិញ​ទៀត​ អ្នក​គួរ​ជៀសវាង​ថត​វីដេអូ​កម្រិត​ 4K ទាំង​វីដេអូ​ធម្មតា​ ឬ​វីដេអូ​យឺត​ (Slow-motion) ប្រសិនបើ​អ្នក​មាន​ Space មិន​គ្រប់គ្រាន់​ ពីព្រោះ​មុខងារ​ទាំង​នេះ​ចំណាយ​ Space ច្រើន​ជាង​វីដេអូ​ធម្មតា​។ អ្នក​អាច​បន្ថយ​នូវ​កម្រិត​ Resolution និង​ Frame rate ក្នុង​កម្មវិធី​ Settings > Camera > Record Video ឬ​ Record Slo-mo។

  • Backup ក្នុង​ Cloud

វិធី​ដ៏​ល្អ​ អ្នក​គួរ​រក្សាទុក​នូវ​រូបភាព​ និង​វីដេអូ​ក្នុង​ Cloud ដូចជា iCloud របស់​ Apple ជា​ដើម​។ អ្នក​អាច​គ្រប់គ្រង​វា​បាន​ ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ Settings > Apple ID > iCloud អ្នក​នឹង​អាច​ឃើញ​នូវ​ទំហំ​ Storage និង​បញ្ជី​រាល់​កម្មវិធី​កំពុង​ប្រើប្រាស់​ iCloud សម្រាប់​គោល​បំណង​ Back up។ អ្នក​ចុច​លើ​ Photos ហើយ​ប្រាកដ​ថា​ iCloud Photo Library បើក​ បន្ទាប់​មក​ចុច​លើ​ Optimize iPhone Storage ដូច្នេះ​ជំនាន់​ Resolution ពេញលេញ​ ដែល​រក្សាទុក​ក្នុង​ iCloud (អាច​ទាញ​យក​ពី​ iCloud វិញ​បាន​) នឹង​ជំនួស​ដោយ​ជំនាន់​សន្សំ​សំចៃ​ ពេល​អ្នក​មាន​ Space ទាប​។​ មួយ​វិញ​ទៀត​ អ្នក​គួរ​ប្រើ​ Google Photos ដោយសារ​អាច​ប្រើ​ ឥត​គិត​ថ្លៃ​។ អ្នក​ក៏​អាច​ទទួល​បាន​ Storage space ឥត​គិត​ថ្លៃ​ប្រើ​ដូចជា​ Dropbox ឬ​ OneDrive ផង​ដែរ​។

  • តន្ត្រី​ និង​វីដេអូ

អ្នក​គួរ​ស្តាប់​ តន្ត្រី​ និង​វីដេអូ​លើ​ Online តែ​ម្តង​ ដែល​អ្នក​អាច​សន្សំ​សំចៃ​ Space បាន​ច្រើន​ ហើយ​ស្តាប់​បាន​ចំរៀង​ថ្មីៗ​ទៀត​ តែ​ត្រូវ​ចំណាយ​លើ​ទិន្នន័យ​អ៊ីនធឺណិត​ទាញ​យក​ស្តាប់​។

  • លុប​នូវ​សារ​ចាស់ៗ​ និង​ Attachments (File ឯកសារ​ ឬ​រូបភាព​)

អ្នក​អាច​ធ្វើការ​លុបចោល​នូវ​សារ​មិន​សំខាន់​ចោល​ ជា​ពិសេស​សារ​ដែល​មាន​នូវ​ Attachment។ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​ Settings > Messages ហើយ​អូស​ចុះ​ក្រោម​ត្រង់​ Message History រួច​ចុច​ Keep Messages បន្ទាប់​មក​កំណត់​វា​ទៅ​ 30 Days ដូច្នេះ​វា​នឹង​លុប​នូវ​ Voicemail, call history និង​លេខ​មិន​ប្រើ​ចោល​ក្រោយ​ ៣០ថ្ងៃ​។ អ្នក​ក៏​អាច​ពិនិត្យ​មើល​ខ្លួន​ឯង​បាន​លើ​ជម្រើស​ Review Large Attachments ក្នុង​កម្មវិធី​ Settings > General > iPhone Storage ដែល​អ្នក​អាច​លុប​ចោល​បាន​ ប្រសិនបើ​មិន​ត្រូវការ​។

  • លុប​ចោល​នូវ​ File ចាស់ៗ

ប្រសិនបើ​អ្នក​មាន​ឯកសារ​ វីដេអូ​ ឬ​ Files ចាស់ៗ​លើ​ iPhone អ្នក​គួរ​លុប​ចោល ​ជាពិសេស​ពិនិត្យ​មើល​លើ​កម្មវិធី​ជាក់លាក់​ណា​មួយ​ ដូចជា​ iBooks ប្រសិនបើ​មាន​សៀវភៅ​អ្នក​បាន​អាន​រួច​។

  • បិទ​នូវ​មុខងារ​ Download ដោយ​ស្វ័យប្រវត្តិ

អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​ Settings > Apple ID > iTunes & App Store ហើយ​ប្រាកដ​ថា​អ្នក​បាន​បិទ​នូវ​មុខងារ​ Download ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ Music, Apps និង​ Books & Audiobooks។ ពេល​អ្នក​បើក​មុខងារ​នេះ​ អ្នក​នឹង​ត្រូវ​ទាញ​យក​ Content អ្នក​បាន​ទិញ​លើ​ឧបករណ៍​ផ្សេង​ទៀត​ ដែល​ប្រើប្រាស់​ Apple ID ដូចគ្នា​។ អ្នក​គួរ​បើក​នូវ​មុខងារ​ Updates ដូច្នេះ​ កម្មវិធី​អាច​កំណែទម្រង់​ដោយ​បន្ថែម​សុវត្ថិភាព​ និង​ដំណោះស្រាយ​បញ្ហា​ ដែល​អ្នក​ត្រូវការ​។

  • សំអាត​នូវ​ទិន្នន័យ​ធ្លាប់​បាន​ប្រើ​លើ​ Safari

ទិន្នន័យ​គេហទំព័រ​ និង​អ្វី​ធ្លាប់​ប្រើ​ពី​មុន​មាន​ការ​កើនឡើង​ជា​បន្ត​បន្ទាប់​។ អ្នក​អាច​លុប​ចោល​ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ Settings > Safari អូស​ចុះ​ក្រោម​ ហើយ​ចុច​លើ​ Clear History and Website Data។

  • Restore iPhone

ប្រសិនបើ​ចំនុច​ខាង​លើ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ទេ​ អ្នក​អាច​ Backup iPhone រួច​សំអាត​ iPhone ហើយ​ Restore ពី​ចំនុច​ Backup ដែល​អាច​ជួយ​កាត់​បន្ថយ​នូវ​ទំហំ​ទិន្នន័យ​ក្នុង​ Storage បាន​ខ្លះ​។ ក្នុង​ការ​ធ្វើ​បែប​នេះ​ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​ Settings > General > Reset ហើយ​ជ្រើសរើស​ Erase All Content and Settings > Back Up Then Erase។ សម្រាប់​ចំនុច​នេះ​ សូម​ធ្វើ​ដោយ​មាន​ភាព​ទទួល​ខុស​ត្រូវ​លើ​ Device របស់​ខ្លួន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី