បង​ប្អូន​បង្កើត​ពីរ​នាក់ កើត​ជំងឺ​កម្រ​មួយ​ក្នុង​មួយ​លាន មិន​ចេះ​ឈឺ មិន​ចេះ​យំ

  • 2017-11-27 03:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ប្អូន​ស្រី ២​នាក់ ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​រោគ​សញ្ញា​ខាង​តំណ​ពូជ​ប្រភេទ២ ដ៏​កម្រ​មាន​មួយ​ក្នុង​មួយ​លាន ដែល​មាន​ន័យ​ថា​ពួក​គេ​មិន​អាច​មាន​អារម្មណ៍​ឈឺ​ចាប់ និង​មិន​ដែល​យំ​នោះ​ទេ។

កញ្ញា Isra Taleb អាយុ ១៨​ឆ្នាំ​និង​ប្អូន​ស្រី Naeala អាយុ ១៥​ឆ្នាំ មិន​អាច​មាន​អារម្មណ៍​ឈឺ​ចាប់, ក្ដៅ និង​ត្រជាក់។ បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់​ដែល​មក​ពី Victoria's Coburgបាន​កើត​ជំងឺ​ផ្ដាសាយ​ធ្ងន់ធ្ងរ, ហើម​ម្រាម​ដៃ​និង​ជង្គង់, ឡើង​កន្ទួល​ក្រហម​និង​ជំងឺ​សើ​ស្បែក​ដែល​អាច​ប្រើ​ពេល​រាប់​ឆ្នាំ​ដើម្បី​ឱ្យ​ជា​សះ​ស្បើយ។ ដោយ​សារ​តែ​មិន​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​លើ​ដៃ ជង្គង់ និង​ម្រាម​ជើង​បាន, បង​ប្អូន​ទាំង​២​នាក់​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ប្រសិន​បើ​ពួក​គេ​រង​របួស។

សញ្ញា​ដំបូង​ជំងឺ​នេះ​បាន​លេច​ឡើង នៅ​ពេល Isra មាន​អាយុ​ទើប​តែ ៣ឆ្នាំ នៅ​ពេល​ដែល​នាង​បាន​ធ្វើ​ឲ្យ​មុត​ម្រាម​ដៃ ប៉ុន្តែ​នាង​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​នឹង​មិន​បាន​យំ​នោះ​ទេ។ នៅ​អាយុ​បី​ឆ្នាំ Isra ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​នេះ ​បន្ទាប់​ពី​ស្នាម​របួស​មួយ​នៅ​ក្រោម​ម្រាម​ជើង​របស់​នាង​មិន​អាច​ជា​សះ​ស្បើយ​បាន។ ចំណែក​ឯ​ប្អូន​ស្រី​​ឈ្មោះ Neala បាន​បាត់​បង់​ជើង​របស់​នាង​កាល​ពី​អាយុ ៦​ខែ​ ដោយ​សារ​តែ​មិន​អាច​ព្យាបាល​បាន។

Isra បាន​និយាយ​ថា "ជើង​របស់​ខ្ញុំ​ធ្លាប់​បាក់​ម្ដង​កាល​ពី​អាយុ​១៣ឆ្នាំ នៅ​ពេល​វះ​កាត់​គ្រូពេទ្យ​មិន​បាន​ចាក់​ថ្នាំ​សន្លប់​ឲ្យ​ខ្ញុំ​ទេ ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​មាន​អារម្មណ៍​ចំពោះ​អ្វី​ដែល​ពេទ្យ​កំពុង​ធ្វើ​ចំពោះ​ខ្ញុំ​នោះ​ទេ។ ប្រសិន​បើ​ជា​អ្នក​ជំងឺ​ធម្មតា ពួក​គេ​ប្រហែល​ជា​ស្រែក​យំ​បាត់​ទៅ​ហើយ។ ឧបទ្ទវ​ហេតុ​មួយ​ទៀត​ជាមួយ​ប្អូន​ស្រី​ខ្ញុំ​ឈ្មោះ Neala នៅ​ពេល​ដែល​យើង​ញ៉ាំ​សាច់​អាំង ហើយ​នាង​បាន​ចាប់​ធ្យូង​ដែល​ធ្លាក់​ចេញ​ពី​ចង្ក្រាន​ដោយ​ដៃ​ទទេ និង​មិន​មាន​អារម្មណ៍​ថា​ក្ដៅ​នោះ​ទេ។"

ដោយសារ​តែ​ជួប​ជីវិត​ខុស​គេ​បែប​នេះ បង​ប្អូន​ទាំង​ពីរ​នាក់​ចង់​ចែក​រំលែក​ស្ថាន​ភាព​របស់​ពួក​គេ។ Isra បាន​ចាប់​ផ្ដើម​ទំព័រ GoFundMe ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​រទេះ​ដែល​ត្រូវ​បាន​កែ​ប្រែ​ពិសេស​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្អូន​ស្រី​នាង បន្ទាប់​ពី​រទេះ​មុន​បាន​ខូច។ រហូត​មក​ដល់​ពេល​នេះ​គ្រួសារ​សប្បុរស​ជន, មិត្តភ័ក្ដិ​និង​មនុស្ស​ជា​ច្រើន​បាន​បរិច្ចាគ​ប្រាក់​ដល់​ពួក​គេ​ជាង ២២ ០០០ ដុល្លារ​ហើយ៕

ចុចអានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែសម្រួល៖ សុភារ័ត្ន