ទិដ្ឋភាព​​អ្នក​សិល្បៈ​ច្រើន​កុះ​ករ​ចូល​រួម​មង្គល​ការ​ សុខ ជំនោរ យប់​មិញ​

  • 2017-11-27 03:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​មង្គល​ការ​អតីត​អ្នក​និពន្ធ​ហង្ស​មាស លោក សុខ ជំនោរ កាល​ពី​យប់​មិញ​​នៅ​អាគារ​ F កោះ​ពេជ្រ​ មាន​អ្នក​សិល្បៈ​ប្រុស​ស្រី​​​មក​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។

លោក​ សុខ ជំនោរ ដែល​ជា​កូន​កំលោះ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ និង​ សប្បាយ​យ៉ាង​ក្រៃ​លេង​ក្រោយ​ពី​ឃើញ​វត្តមាន​អ្នក​សិល្បៈ និង​ភ្ញៀវ​ក្រៅ​រង្វង់​សិល្បៈ​​មក​ចូល​រួម​យ៉ាង​ច្រើន​​យ៉ាង​ច្រើន​ដូច្នេះ​។ អ្នក​និពន្ធ​រូប​នេះ​ថា​ ខ្លួន​គ្មាន​ពាក្យ​ និយាយ​ក្រៅ​ពី​អរគុណ​ចំពោះ​មិត្តភ័ក្ដិ​​សិល្បៈ​ និង​ភ្ញៀវ​កិត្តិយស​ដែល​មក​ចូល​រួម​។

ក្នុង​ពិធី​ជ័យ​មង្គល​នេះ​ដែរ​លោក សុខ ជំនោរ និង ភរិយា បាន​អញ្ជើញ​ភ្ញៀវ​ចំនួន​៦០០ នាក់​ឲ្យ​ចូល​រួម​ក្នុង​នោះ​មាន​មិត្តភ័ក្ដិ​​សិល្បៈ​ចូល​រួម ៦០ នាក់​៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន