ក្រោយ​ក្លាយ​ជា​គ្រូ​ជម្រើស​ជាតិ​ កែ ឡេង ​មិន​ទាន់​សម្លឹង​ឃើញ​អ្នក​ស្នង

  • 2017-11-28 02:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​មេដាយ​មាស​​ពិភព​លោក​បី​​ជំនាន់​កីឡា​ប៉េតង់​កីឡា​ការិនី កែ ឡេង បាន​ចូល​ជា​​​កាន់​តំណែង​ជា​គ្រូ​ជម្រើស​ជាតិ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ទន្ទឹម​នឹង​នោះ​អ្នក​ស្រី​មិន​ទាន់​រក​ឃើញ​​កីឡា​ការិនី​ ដែល​អាច​ស្នង​ពី​ខ្លួន​បាន​ឡើយ។

កែ ឡេង

​ក្រោយ​​បញ្ចប់​ការ​ប្រកួត​ថ្នាក់​ជាតិ​កីឡា​ប៉េតង់​ឆ្នាំ​​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ អ្នក​ស្រី​បាន​ទម្លាយ​ថា ខ្លួន​បាន​ចូល​កាន់​ជា​គ្រូ​បង្វឹក​មួយ​រយៈ​ហើយ។ ក្នុង​ការ​ចូល​កាន់​តំណែង​នេះ អ្នក​​ស្រី​បាន​ដើរ​សម្លឹង​រក​មើល​​​អ្នក​មាន​សមត្ថភាព​ ដែល​អាច​ស្នង​​ខ្លួន​មិន​ទាន់​បាន​ឡើយ។

​ម្ចាស់​មេដាយ​មាស​រូប​នេះ​​បញ្ជាក់​ថា ​​ទោះ​មិន​ទាន់​ឃើញ​ល្អ​​ទាំង​ស្រុង ​ក៏​មាន​​ក្មេង​ៗ​មួយ​ចំនួន​​អាច​មាន​សមត្ថភាព​ល្អ​​យក​មក​​បណ្ដុះ​បណ្ដាល​បាន ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ពួក​គេ​​នៅ​ស្ទើរ​ស្មារតី។ ពិសេស​គឺ​ពួក​គេ​​ចូល​ចិត្ត​លេង​សើច​ច្រើន ដែល​មើល​ទៅ​ហាក់​មិន​មាន​​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន ១០០ %។

អ្នក​គ្រូ​រូប​នេះ​បន្ថែម​ថា ​ទោះ​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ចូល​រួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​អ្នក​ស្រី​នៅ​តែ​អាច​ចូល​រួម​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​បាន​ដដែល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម