Silva ៖ Mbappé ច្រឡំ​ថា​ខ្លួន​ឯង​កំពុង​លេង​ឲ្យ​ Monaco

  • 2017-11-28 02:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thiago Silva ​និយាយ​ថា Kylian Mbappé ច្រឡំ​ថា​រូប​គេ​កំពុង​លេង​ឲ្យ​ Monaco ក្នុង​ការ​ប្រកួត​ដែល​ Paris Saint-Germain បាន​យក​ឈ្នះ​ Monaco ២ ទល់​នឹង​១​កាល​ពី​ថ្ងៃ​អាទិត្យ។​

Mbappé ពេលលេងឲ្យ PSG

ការ​លើក​ឡើង​ដូច្នេះ​របស់​ប្រធាន​ក្រុម​សញ្ជាតិ​ប្រេស៊ីល​ដោយ​សារ ​Mbappé​ ធ្លាប់​ជា​យុវជន​ និង​ជា​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ Monaco ​រយៈ​ពេល​៤​ឆ្នាំ​ហើយ​ក្នុង​ការ​ប្រកួត​ខាង​លើ​កីឡាករ​វ័យ​១៨​ឆ្នាំ​មាន​ឱកាស​ញាក់​បាល់​ដាច់​អ្នក​ចាំ​ទី​តាំង​ពី​ដើម​តង់​ទី​មួយ​តែ​បែរ​ជា​ទាត់​មិន​ចូល​ ទើប​ធ្វើ​ឲ្យ​ Silva ឌឺ​បែប​លេង​សើ​ច​ថា​ព្រោះ​រូប​គេ​ច្រឡំ​ស្មាន​តែ​កំពុង​លេង​ឲ្យ​ក្រុម​ចាស់។

Silva បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ខ្ញុំ​បាន​ប្រាប់​ Mbappé ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ថា​ ​គេ​ប្រហែល​​គិត​ថា​ខ្លួន​ឯង​លេង​ឲ្យ​ Monaco ហើយ​ សូម្បី​១​គ្រាប់​របស់​ Monaco ក៏​ជា​បាល់​ខ្ទាត​ចេញ​ពី Mbappé ដែរ។ យ៉ាង​ណា​រូប​គេ​លេង​បាន​យ៉ាង​ល្អ​តាំង​ពី​បើក​រដូវ​កាល​​ដូចគ្នា​នឹង​ Cavani និង​ Neymar"។

គួរ​បញ្ជាក់​ថា Mbappé ត្រូវ​ Paris Saint-Germain ខ្ចី​ជើង​ពី Monaco មួយ​រដូវ​កាល​ និង​មាន​លក្ខខណ្ឌ​ទិញ​ផ្ដាច់​ពេល​ទីផ្សារ​ដោះដូរ​បើក​អំឡុង​ខែ​សីហា​ឆ្នាំ​២០១៨។ ការ​ធ្វើ​បែប​នេះ​គឺ​ដោយ​សារ​ក្លឹប​អ្នក​មាន​បារាំង​ខ្លាច​រង​ការ​ពិន័យ​ពី​ UEFA ដោយសារ​ខ្លួន​បាន​ចាយ​លុយ​ច្រើន​ពេក​៕

Mbappé កាលលេងឲ្យ Monaco កំពុងប្រជែងបាល់ជាមួយ​ Silva

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត