ទៅរួចអត់​ ប៉ែន ចំរុង អាច​រៀប​ការ​បន្ទាប់​ពី​ សុខ ជំនោរ?

  • 2017-11-28 04:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ែន ចំរុង ដណ្ដើម​បាន​បាច់​ផ្កា​​​​ក្នុង​ថ្ងៃ​មង្គល​ការ​ សុខ ជំនោរ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ បើ​តាម​ជំនឿ​ និង​វប្បធម៌​អ៊ឺរ៉ុប​ អ្នក​ដែល​ចាប់​បាន​បាច់​ផ្កា​ ពី​កូន​ក្រមុំ​ អាច​នឹង​​រៀបការ​បន្ទាប់​ពី​កូន​កំលោះ​ក្រមុំ​។

ប៉ែន ចំរុង បាន​និយាយ​ថា លោក​មិន​នឹក​ស្មាន​ថា ខ្លួន​មាន​សំណាង​ចាប់​បាន​បាច់​ផ្កា​ពី​កូន​ក្រមុំ​ ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់​​នោះ​ទេ ព្រោះ​ភ្ញៀវ​កិត្តិយស​ និង​មិត្តភ័ក្ដិ​​​សិល្បៈ​​ដែល​ចូល​រួម​ដណ្ដើម​ និង​ឈរ​ក្បែរ​​សុទ្ធ​តែ​មាន​មាឌ​ធំ​ និង​ខ្ពស់​ជាង​រូប​លោក​។

ចំពោះ​ការ​ចាប់​បាន​បាច់​ផ្កា​ពី​កូន​ក្រមុំ​ ប៉ែន ចំរុង មិន​ប៉ង​ប្រាថ្នា​ឲ្យ​ដល់​គូ​ឆាប់​ៗ​នោះ​ទេ ។ ការ​ចូល​រួម​នេះ​ក្នុង​គោល​បំណង​ ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​កាន់​តែ​សប្បាយ​រីករាយ​ ជាមួយ​បង​ប្អូន​ដែល​ចូល​រួម​ក្នុង​ពិធី​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើ​ពី​ហ្នឹង​ឡើយ​។

ជា​មួយ​ស្នាម​ញញឹម​​ដៃ​កាន់​បាច់​ផ្កា ប៉ែន ចំរុង​ បាន​រៀប​រាប់​ថា​៖​“ទោះ​បី​ខ្ញុំ​​ដណ្ដើម​បាន​បាច់​ផ្កា​ក៏​ដោយ ខ្ញុំ​មិន​បាន​គិត​ថា​ដល់​គូរ​ ឬ​រៀប​ការ​ឆាប់​ៗ​តាម​វប្បធម៌​អឺរ៉ុប​អី​នោះ​ទេ ខ្ញុំ​ឡើង​មក​ចាប់​នេះ​ចង់​បង្កើត​ភាព​សប្បាយ​រីក​រាយ​ក្នុង​មង្គល​ការ​បង​ប្រុស សុខ ជំនោរ​ តែ​ប៉ុណ្ណោះ​"៕​​​

   

 

អត្ថបទ៖ ឆុង ស៊ីណាន