ព្យុះជាន់ខ្លាកំពុងមានវត្តមាននៅកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង៧ខេត្ត និងភ្នំពេញ

  • 2017-11-28 04:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះ​ទី​២៤ ឈ្មោះ​ព្យុះជាន់​ខ្លា បាន​កើត​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​បន្ត​ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​លិច។ យោង​តាម​ការ​ព្យាករណ៍ ព្យុះ​នេះ​នឹង​បង្កើត​ឥទ្ធិពល​ទៅ​ជា​ព្យុះ​ទីហ្វុង​កម្រិត​ទី​២ មុន​ទៅ​ដល់​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង នា​ព្រលប់​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ២៧ រហូត​ដល់ ២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៧ មាន​ភ្លៀង​ធ្លាក់​បន្ត​យ៉ាង​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់​បោក​បក់​ខ្លាំង​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន​ដូចជា៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្វាយរៀង ព្រៃវែង និង​ខេត្ត​កំពង់ធំ។

ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ នឹង​ទទួល​ឥទ្ធិពល​ព្យុះជាន់​ខ្លា បង្ក​ឲ្យមាន​ខ្យល់​ និង​ភ្លៀង​ចាប់​ពី​ថ្ងៃ​ទី ២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

អត្ថបទ៖ វឌ្ឍនៈ