Hazard ប្រាប់​ពី​ទម្លាប់​មួយ​ដែល​ខ្លួន​ធ្វើ​ពេល​ហ្វឹកហាត់​

  • 2017-11-28 07:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard បាន​បង្ហើប​ពី​ទម្លាប់​មួយ​ដែល​រូប​គេ​តែងតែ​ធ្វើ​ពេល​ហ្វឹកហាត់​នោះ​គឺ​ការ​លេង​មិន​អស់​ពី​សមត្ថភាព​ បង្ការ​ក្រែង​មាន​របួស​ខកខាន​លេង​ប្រកួត​មែនទែន។​

Hazard

ជា​ទូទៅ​កីឡាករ​តែងតែ​លេង​ពេល​ហ្វឹកហាត់​ដោយ​អស់​ពី​ចិត្ត​ដើម្បី​ឲ្យ​អ្នក​ចាត់ការ​ទូទៅ​ជ្រើស​ចូល​ជម្រើស​ដំបូង​តែ​សម្រាប់​ ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​បែលហ្សិក​មិន​គិត​ដូច្នោះ​ទេ។​ តារា​ឆ្នើម​ពោរពេញ​ដោយ​ភាព​ប៉ិន​ប្រសព្វ​ និង​ជំនាញ​លើ​ទីលាន​តែង​លេង​ជា​ជម្រើស​ទី​មួយ​មិន​អាច​ខ្វះ​បាន​នៅ​ Chelsea ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។

ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​និយាយ​ថា៖ "ជា​ការ​ពិត​ខ្ញុំ​តែងតែ​ការពារ​ជើង​ទាំង​ពីរ​ គឺ​លេង​មិន​អស់​ពី​សមត្ថភាព​ឡើយ​​អំឡុង​ពេល​ហ្វឹកហាត់។ ខ្ញុំ​មិន​ចង់​​ឲ្យ​គេ​ទាត់​ត្រូវ​ជើង​ហើយ​ជា​រឿយៗ​ខ្ញុំ​​ព្យាយាម​រក​ចន្លោះ​គេច​ចេញ ប៉ុន្តែ​ពេល​ប្រកួត​មែនទែន​គឺ​​ខ្ញុំ​ប្រឹង​លេង​១០០%​ដើម្បី​ក្រុម"។

Hazard​ កំពុង​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​​ Chelsea ត្រៀម​​បើក​ទ្វារ​កីឡដ្ឋាន​ Stamford Bridge ស្វាគមន៍​ Swansea នៅ​យប់​ថ្ងៃ​ពុធ​ស្អែក​នេះ។​ ក្រុម​រហស្សនាម​ថា​តោ​ខៀវ​បច្ចុប្បន្ន​ឈរ​លេខ​៣​ក្នុង​តារាង​ចាញ់​ក្រុម​លេខ​១​ Manchester City ចំនួន​១១​ពិន្ទុ៕

ប្រភព៖ 90min   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម