ក្រុម​ Glory 5 ចង់​គេច​​ឲ្យ​ផុត​ពី​ក្រុម​​ IQ ​វគ្គ​សន្សំ​ពិន្ទុ​ជើង​ឯក​ជាតិ​ចុង​សប្ដាហ៍​នេះ​

  • 2017-11-28 08:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Glory 5 ដែល​ជា​អតីត​ក្រុម​ XP ​ចង់​គេច​​ឲ្យ​ផុត​ពី​ក្រុម​ខ្លាំង​ Intelligent Quotient (IQ)​នៅ​វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល​​សម្រាប់​វិញ្ញាសា​ Dota 2 នៃ​ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៧​ដែល​នឹង​ធ្វើ​ចុង​សប្តាហ៍​នេះ​នៅ​សាលា​តិចណូ។

ក្រុម Glory 5

ដួង សេរីរ័ត្ន​ សមាជិក​ក្រុម​ Golry 5 បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ជាតិ​ឆ្នាំ​នេះ​ពិត​ជា​តឹងតែង​ខ្លាំង​សម្រាប់​វិញ្ញាសា​ Dota2 ​ពី​សំបូរ​ក្រុម​ខ្លាំង​ៗ​ដូច​ជា​ IQ, Danger Gaming, និង​ Hell Boys​ជា​ដើម។ ជា​ពិសេស​​ក្រុម​ IQ ដែល​ជា​ជើង​ខ្លាំង និង​មាន​បទ​ពិសោធ​ច្រើន​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ។​

សេរីរ័ត្ន​បាន​ពន្យល់​ថា​ មែន​ទែន​ទៅ​ IQ ជា​​ក្រុម​អាជីព​​ទៅ​ហើយ​ និង​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ។ បើ​អាច​ក្រុម​របស់​ខ្លួន​​មិន​ចង់​ជួប​ IQ នៅ​វគ្គ​សន្សំ​ពិន្ទុ​​​តាម​​ពូល​ ឬ​ចាញ់​ធ្លាក់​ ឈ្នះ​ឡើង​ឡើយ​ ពី​ព្រោះ​​ក្តី​ប្រាថ្នា​របស់​ក្រុម​ខ្លួន​ឡើង​​ឲ្យ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

ទោះ​បី​ជា​យ៉ាង​ណា​ សមាជិក​ក្រុម​ Glory 5 រូប​នេះ​អាង​ថា ៖«ពួក​ខ្ញុំ​សង្ឃឹម​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ បើ​វាសនា​ចាប់​ឆ្នោត​ជួប​ក្រុម​ IQ ពួក​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​រក​ផ្លូវ​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

តាម​ពិត​ទៅ​ក្រុម​ Glory 5 ជា​អតីត​ក្រុម​ XP ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ការ​ប្រកួត​ជើង​ឯក​ E-Sports កាល​ពី​ឆ្នាំ​២០១៦។ ​សមាជិក​ទាំង​៥​នាក់​គឺ​មាន​២​នាក់​ជា​អតីត​សមាជិក​​ក្រុម​ XP និង​៣​នាក់​ទៀត​ជា​សមាជិក​​ថ្មី។ ប៉ុន្តែ​សមាជិក​ទាំង​៥​នាក់​សុទ្ធ​តែ​មាន​បទ​ពិសោធ​ច្រើន​​ឆ្នាំ​ដូច​គ្នា​ពោល​គឺ​អ្នក​ខ្លះ​មាន​បទ​ពិសោធ​​ប្រហែល​១០​ឆ្នាំ​ហើយ។

សូម​បញ្ជាក់​ក្រុម​ខ្លាំង​ IQ ឬIntelligent Quotient  ជា​ជើង​ឯក​ជាតិ​ និង​ក្រុម​ Glory​ 5 ជា​ជើង​ឯក​រក​កាល​ពី​ឆ្នាំ​២០១៦។ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦ វិច្ឆិកា​ កន្លង​ទៅ​នេះ​ ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ជើង​ឯក​ Cyberfusion ហើយ​ក្រុម​ IQ ​នៅ​តែ​ឈ្នះ​ជើង​ឯក​ទៀត​ទទួល​បាន​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​ និង​ក្រុម​ Glory 5 ​ទទួល​បាន​ត្រឹម​ជើង​ឯក​រង​​ដែល​​មាន​​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ។​

វិញ្ញាសា​ Dota 2 សម្រាប់​ការ​ប្រកួត​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៧​នេះ​ជុំ​ផ្តាច់​ព្រ័ត្រ​មាន​​​៨​ក្រុម​ដែល​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​​តំបន់​ទាំង​៥​​ក្នុង​២៣​ខេត្ត-ក្រុង។ ក្រុម​ទាំង​៨​គឺ​ eClipse,​ Awaesome, Neverwin​, IQ, Glory5, Danger Gaming, Hell Boys និង​Hord Entertainment។

ក្រុម Golry 5 ជា​អតីត​ក្រុម​ XP កាល​ពី​ឆ្នាំ​២០១៦​បាន​ចំណាត់​ថ្នាក់​លេខ​២

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អាទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​សប្បាយ​រីករាយ​ជា​មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

ក្រុម IQ

អត្ថបទ​ពាក់​ព័ន្ធ

បង្ហាញ​ឈ្មោះ​ក្រុម​ទាំង​​២៤​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ​ E-Sports ថ្នាក់​ជាតិ​

ប្រកួត​ E-Sports តំបន់​ចុង​ក្រោយ​រក​បាន​១១​ក្រុម​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​

៣​ក្រុម​នេះ​សុទ្ធ​តែ​ខ្លាំង​រំពឹង​ឈ្នះ​ជើង​ឯក​ជាតិ​ឆ្នាំ​នេះ​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម