ដំរីចុះប្រេងវ័ធសម្លាប់ហ្មម្នាក់ ក្នុងសួនសត្វខេត្តឈៀងម៉ៃ ប្រទេសថៃ

  • 2017-11-28 09:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​ឈ្មោល​មួយ​ក្បាល​អាយុ ៣២​ឆ្នាំ​បាន​សម្លាប់​ហ្មដំរី​របស់​ខ្លួន ​យ៉ាង​កាច​សាហាវ​ក្នុង​សួន​សត្វ​ខេត្ត​ឈៀងម៉ៃ​ កាល​ពី​ព្រឹក​ម្សិលមិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​សួន​សត្វ លោក Wuttichai Moungman។

លោក Somsak Riang-ngern ដែល​ជា​ហ្មដំរី បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ត្រូវ​ដំរី​វ័ធ​ដោយ​ប្រមោយ ​កាល​ពី​ម៉ោង ៨​ព្រឹក​ ដោយ​សារ​តែ​វា​បាន​ចុះ​ប្រេង​ ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ។

សត្វ​ដំរី​មួយ​ក្បាល​នេះ មាន​ឈ្មោះ​ថា Plai Ekkasit បាន​រស់​នៅ​ជាមួយ​លោក Wuttichai តាំង​ពី​ក្មេង​និង​មាន​ចរិត​ស្លូតបូត ដូចនេះ​ប្រហែល​ជា​លោក Somsak គិត​ថា​នឹង​មិន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ នៅ​ពេល​ដែល​លោក​ចូល​ទៅ​ឲ្យ​ចំណី​វា។

ជា​ចុង​ក្រោយ​លោក Wuttichai បាន​និយាយ​ថា​ ការ​សម្ដែង​របស់​ដំរី​ Plai Ekkasit នឹង​ត្រូវ​ផ្អាក​ដោយ​មិន​មាន​ពេល​កំណត់៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម