និស្សិត​ពេទ្យចេញ​ MV ចម្រៀង​ថ្មី ស្នាដៃ​ខ្លួន​ឯង​ទាំង​បច្ចេកទេស និង​ដឹក​នាំ(វីដេអូ)

  • 2017-11-28 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ផលិត​វីដេអូ​ខ្លី​បែប​អប់រំ អតីត​និស្សិត​ពេទ្យ​ដែល​មាន​និស្ស័យ​ចូល​ចិត្ត​សិល្បៈ​ចម្រៀង ឌឿ​ វិសាល ហៅ ធូ បាន​ដឹក​នាំ​ក្រុម​តន្ត្រី RG Band ផលិត​វីដេអូ​ចម្រៀង​១ ដែល​ទើប​តែ​ចេញ​ក្នុង​ពេល​ថ្មីៗ​នេះ។

ធូ ឧត្តម និង តារា

បទ​ថ្មី​នេះ​មាន​ចំណង​ជើង​ថា "បើ​ស្រឡាញ់​ត្រូវចេះរក្សា" ដែល​រៀប​រាប់​ពី​រឿង​រ៉ាវ​ស្នេហា ​បែក​បាក់​ ឈឺ​ចាប់​ និង​ក្ដី​អាឡោះអាល័យ​នៅ​កាន់​គូ​ស្នេហ៍​​។

ប្រធាន​ក្រុម​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ទាំង​ទំនុក​ច្រៀង ទំនុក​ភ្លេង បទ​ភ្លេង បច្ចេកទេស​​ថត​សម្លេង​ ការ​ដឹក​នាំ​ថត និង​កាត់ត​​វីដេអូ ​នៃ​ចម្រៀង​១​បទ​នេះ គឺ​សុទ្ធ​តែ​ផលិត​ឡើង​ក្រោម​ស្នាដៃ​របស់​លោក​ទាំង​អស់។ ចំណែក​ការ​ថត លោក​មាន​ក្រុម​ការងារ​ម្នាក់​​ជួយ​សម្របសម្រួល​។

​​​​RG Band គឺជា​ក្រុម​តន្រ្តី​​១ មាន​សមាជិក​ចំនួន៣រូប​ ដែលពួក​គេ​​មាន​អាជីព និង​​​ជំនាញ​ខុស​គ្នា តែ​មាន​និស្ស័យ​​ស្រឡាញ់​សិល្បៈ​ដូច​គ្នា។ ក្នុង​នោះ មេក្រុម​ ធូ ​​គឺ​ជា​និស្សិត​ពេទ្យ​​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ អ្នក​​ច្រៀង​ប្រចាំ​ក្រុម​ តារា ជា​និស្សិត​សិក្សា​លើ​ជំនាញ​​វិស្វកម្ម និង​អ្នក​រ៉េប ឧត្តម​ ​គឺ​ជា​កីឡាករ​រត់​ប្រណាំង​ជម្រើស​ជាតិ៕

ចង់​ដឹង​បទ​ថ្មី​របស់​​ពួកគេ​​មាន​អត្ថរស​បែប​ណា? តោះ​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទពេញនិយម