The Weeknd លុប​រូប​ភាព និងអ្វីៗ​ទាំងអស់ទាក់ទង​នឹង​ Selena គ្មាន​ស្ដាយស្រណោះ

  • 2017-11-29 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង The Weeknd បាន​ចូល​ទៅ​ក្នុង​គណនី Instagram របស់​លោក​ហើយ​បាន​លុប​រូបភាព​ទាំង​ប៉ុន្មាន​ដែល​មាន​ទាក់​ទង​នឹង​អតីត​មិត្ត​ស្រី​ Selena Gomez និង​ឈប់​តាម​ដាន​(Unfollow) គណនី​របស់​តារា​ស្រី​រូប​​នេះ​ថែម​ទៀត​ផង​។

ក្នុង​នោះ​ដែរ​មាន​រូប​ភាព​ ៤​សន្លឹក​ត្រូវ​បាន​បាត់​ពី​គណនី​របស់​តារា​ចម្រៀង​រូប​នេះ។ រូប​ភាព​ទី​១ ជា​រូប​ភាព​លោក​ពាក់​ស្បែក​ជើង​គូ​ស្នេហ៍​ជា​មួយ​នឹង​តារា​ចម្រៀង Selena Gomez។ ទី​២ ជា​រូបភាព តារា​ចម្រៀង Selena តែ​ឯង​នៅ​ឯ​កម្មវិធី​ Met Gala ហើយ​រូប​ភាព​ផ្សេង​ទៀត ជា​រូបSelena ថើប​ថ្ពាល់​ The Weeknd។

រូប​ពីមុន
រូប​បច្ចុប្បន្ន

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ រូប​ភាព​​​ដែល​មាន​គូ​ស្នេហ៍​ ចាស់​ៗ​របស់​លោក​​ទាំង​ប៉ុន្មាន​​ក៏​ត្រូវ​បាន​បាត់​ពី​ក្នុង​គណនី​របស់​លោក​ទាំង​អស់​ផង​ដែរ​។​ នេះ​អាច​បញ្ជាក់​ឲ្យ​ដឹង​ថា តារា​វ័យ​ ២៧​ឆ្នាំ​រូប​នេះ ចង់​បញ្ចប់​នូវ​រឿង​រ៉ាវ​ពី​មុន​ទាំង​ប៉ុន្មាន​ ហើយ​ចង់​រស់​នៅ​ជីវិត​ថ្មី​របស់​លោក​ឲ្យ​បាន​ល្អ​ប្រសើរ៕

ប្រភព៖ Hollywoodlife   ប្រែសម្រួល៖ អន សុភក្ត្រា