PNN ​ប្រកាសបាន​សិទ្ធិ​ផលិត​ប្រលោមលោក​ល្បី​ជាងគេ​របស់​ Sabay កាល​ឆ្នាំ​២០១៤

  • 2017-11-29 03:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលោមលោក​ "​ថ្ងៃមុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់​" របស់ Sabay ​ដែល​ទទួល​បានការ​ពេញ​និយម​ខ្ពស់​កាលពី​ឆ្នាំ​ ២០១៤ ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុម​ផលិត​កម្មវិធី​របស់​ទូ​រ​ទស្សន៍​ PNN ​ហើយ​។​

កញ្ញា ទូច បុប្ផា​ អ្នក​គ្រប់​គ្រង​កម្មវិធី​របស់​ស្ថានីយ៍​ទូរ​ទស្សន៍​ ដែល​នាំមុខគេ​ផ្នែក​ភាព​យ​ន្តក្នុង​ស្រុក​បាន​អះ​អាង​ថា រឿង​ភាគ​ទូរ​ទស្សន៍​ថ្មីមួយ​នេះ គឺជា​ការ​បំបែក​ប្រវត្តិ​ថ្មី​មួយ​ទៀ​ត​សម្រាប់​ PNN​ ក៏ដូចជា​វិស័យ​ភាព​យ​ន្ត​វីដេអូ​ទាំងមូល​នៅ​ឆ្នាំ​២០១៨​។​

កញ្ញា ទូច បុប្ផា​ អ្នក​គ្រប់​គ្រង​កម្មវិធី​របស់​ស្ថានីយ៍​ទូរ​ទស្សន៍​ PNN

"​យើង​បាន​សិក្សា​ច្បាស់លាស់ធ្វើ​អង្កេត សាកសួរ ស្ទង់​មតិ​មុន​ពេល​សម្រេច​ជ្រើសរើស​រឿង​ប្រលោមលោក​មក​កម្លា​យ​ជា​រឿង​ភាគ​ខ្នាត​ធំ​ប្រចាំឆ្នាំ​។ "ថ្ងៃមុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់​" ជា​វណ្ណ​កម្ម​ដ៏​ពិសេស​បង្ហាញ​ពី​ការ​រស់នៅ​របស់​ស​ង្គ​ម​អភិ​ជន ទំនាស់រ​ង្វ​ង់​ពាណិជ្ជកម្ម និង​ស្មោះត្រង់​កម្ររក​បាននៃ​មិត្តភាព​ ដែល​ជា​វត្ថុ​ដ៏​មាន​តម្លៃ​សម្រាប់​ជូន​ទស្ស​និក​ជន​សិក្សាពិចារណា​ផ្លាស់ប្តូ​រការ​ប្រព្រឹតិ្ត​ជា​វិជ្ជមាន​"។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​កញ្ញា ទូច បុប្ផា​។

អ្នក​គ្រប់​គ្រង​កម្មវិធី​របស់​ស្ថានីយ៍​ទូរ​ទស្សន៍​ខាង​លើ ​បញ្ជាក់​បន្ថែម​ទៀតថា PNN​ កំពុង​ស្ថិតក្នុង​ដំ​ណាក់​កាល​ស្វែង​រក​អ្នក​ផលិត​ស​ក្តិ​សម ដែល​អាច​ធ្វើយ៉ាងណា​ឆ្លើយតប​ទៅ​នឹង​អ្នកគាំទ្រ​រាប់លាន​នាក់​ ដែល​អាន​ជក់​ចិត្តនឹង​រឿង​នេះ​កាលនៅ​ជា​ប្រលោមលោក​។​ ក្នុង​នោះកញ្ញា​ទូច​ បុប្ផា​ បន្ថែមថា មានផលិតករ​ជាច្រើន​បាន​អាន​រឿង​នេះ​ហើយ​ទទួលស្គាល់ថា ជា​ការផលិត​ដ៏​លំបាក​ត្រូវ​ការ​ក្រុម​មនុស្ស​ច្រើន​ហើយ​មាន​សមត្ថភាព​ខ្ពស់ ត្រូវការ​ថវិកា​ធំ និង​ពេលវេលា​វែង​។​

PNN​ គឺជា​ប្រភព​សោតទស្សន៍​ដែល​មាន​កម្មវិធី​កម្សាន្ត​សម្បូរបែប​ជាងគេ​មួយ ដែល​ដាក់​ការ​វិនិយោគទ្រ​ង់​ទ្រាយ​ធំ​ និង​ជាក់លាក់​លើ​ការលើក​កម្ពស់ភាព​យ​ន្ត​វីដេអូ​ខ្មែរ ក៏ដូចជា​ស្នាដៃ​របស់​អ្នកនិពន្ធ​ខ្មែរ​ពិត​ៗ។​ ចំណែក​ប្រលោម​លោក​ "ថ្ងៃមុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់" គឺជា​ស្នាដៃ​របស់​អ្នកនិពន្ធ ម៉ី​សន​ សុធា​រី ​ដែល​ក្នុង​នោះ​មាន​ភាព​យ​ន្ត​រឿង​ "ស្រ​ទ​ន់​ម​ន្ត​ស្នេហ៍​" ដ៏​ល្បី​ត្រូវបាន​ផលិត​នៅ​ឆ្នាំ​ ២០១៧​។​

អ្នកនិពន្ធភាព​យន្ត​ល្បី "ស្រទន់មន្តស្នេហ៍" បានឲ្យដឹងថា PNN ​គឺជា​គោលដៅ​សម្រាប់​ការ​សហការ​ផលិត​រឿង ហើយ​ការ​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ទូរ​ទស្សន៍​នេះ​គឺជា​មោ​ទន​ភាព​ធំ​មួយ​សម្រាប់​អ្នកនិពន្ធ​ខ្មែរ​។​

អ្នកនិពន្ធ ម៉ី​សន​ សុធា​រី

"ខ្ញុំ​តែងតែ​ចង់ឃើញ​ប្រលោមលោក​របស់​ខ្ញុំ​ផលិត​ជា​វីដេអូ​ហើយ​ចរាចរណ៍​គ្រប់​ប៉ុស្តិ៍ ព្រោះ​នេះ​ជា​ការ​នាំ​ស្នាដៃ​យើង​ទៅដល់​ទស្ស​និក​ជន​គ្រប់​ម​ជ្ឈ​ដ្ឋា​ន ក្នង​ចំណោម​នោះ​ PNN ជា​ស្ថាប័នមួយ ឲ្យតម្លៃ​ស្នាដៃ​អ្នកនិពន្ធ​ក្នុងស្រុក​ ហើយ​មាន​ឆន្ទៈ​ក្នុង​ការ​លើកស្ទួយ​វិ​ស័​យ​នេះ​ជាមួយ​នឹង​ទំ​ហំ​វិ​និ​យោគ​គួរឲ្យ​ទុកចិត្ត​។ យើ​ងឆ្លងកាត់​ការពិភាក្សា​ច្រើន​លើក​ច្រើនសារ​ទម្រាំ​សម្រេច​ថា​ត្រូវតែ​ពុះពារ​គ្រប់​ឧបសគ្គ​ហើយ​ធ្វើ​ឲ្យ​រឿង​ដ៏​ធំ​មួយ​ថ្មី​នេះ​ចេញ​រូបរាង​ឡើង​ឲ្យ​ខានតែបាន​"។ អ្នកនិពន្ធ ម៉ី​សន​ សុធា​រី បាន​ឲ្យ​ដឹង​មុន​នេះ។

«​ថ្ងៃមុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់​»​ មិន​ធ្លាប់​បាន​បោះពុម្ព​ជា​សៀវភៅ​ម្តង​ណា​ឡើយ ​ប៉ុន្តែ​ការអាន​នៅ​ប្រលោមលោក​ Sabay ​មាន​កំណត់ត្រា​ជាង​៣​លាន​ដង ហើយ​ក៏​ជា​រូបារម្មណ៍​ពិសេស​មិន​ធ្លាប់មាន​ក្នុង​ចំ​ណោម​ប្រលោមលោក​ក្នុងស្រុក​។​

ខ្សែ​រឿង​នេះ​ពណ៌នា​អំពីស​ង្គ​ម​ពាណិជ្ជកម្ម​និង​វិ​ស័​យ​ធនាគារ ព្រម​ទាំង​អាថ៌​កំបាំង​ក្នុង​ក្រុមគ្រួសារ​អ្នកមាន​ប្រាក់​មាន​អំ​ណា​ច​ ដែល​បង្កើត​ឆាកល្ខោន​គ្រប់​បែបយ៉ាង​ព្រោះតែ​គ​ម្រោ​ង​ការ​ផ្ទាល់ខ្លួន​៕

ដោយ៖ ថា ម៉ាលីដា