គិត​ត្រឹម​ពេល​នេះ Suárez ជា​កីឡាករ​ Offside ច្រើន​ជាង​គេក្នុង​ចំណោម​លីគ​កំពូល​ទាំង​៥

  • 2017-11-29 07:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​រៀង​ធ្លាក់​ជើង​ស៊ុត Luis Suárez របស់​ក្លឹប Barcelonaកំពុង​ឈរ​នៅ​​លើ​គេ​ជា​កីឡាករ​មាន​បាល់ offside ច្រើន​ជាង​គេ​ក្នុង​ចំណោម​លីគ​​កំពូល​ធំ​ៗ​ទាំង​៥​នៅ​អឺរ៉ុប។

គិត​ទល់​ពេល​នេះ​កីឡាករ​អ៊ុយរុយហ្គាយ​មាន​បាល់ offside​ ដល់​ទៅ​២៣ ហើយ​ជំនួប​រវាង Barcelona ជាមួយ Valencia កាល​ពី​ចុង​សប្ដាហ៍​គេ​ភ្លាត់​ offside​ ៦ដង​ឯណោះ។ ចំណែក​អ្នក​​លេខ​ពីរ​គឺ​កីឡាករ Munir របស់​ក្រុម Alaves ដែល​កំពុង​លេង​ក្នុង​ La Liga​ដូច​គ្នា។

ចាប់​ផ្ដើម​រដូវ​កាល​ថ្មី ២០១៧-១៨ Suárez ហាក់​សម្រេច​ទី​មិន​បាន​ល្អ​សោះ ដោយ​ទើប​តែ​រក​បាន​៥​គ្រាប់​ប៉ុណ្ណោះ​​ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត​ក្នុង​លីគ​កំពុង​ឈរ​លេខ​១៦​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ។ កាល​ពី​ឆ្នាំ​មុន​អតីត​កីឡាករ Liverpool រូប​នេះ​ឈរ​លេខ​២ ជា Top Scorer​ នៅ​ La Liga​ មាន​២៩​គ្រាប់ ក្រោម Messi ៨​គ្រាប់៕ ​​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ