ទម្លាប់​អាក្រក់ ១០​យ៉ាង​គួរ​បញ្ឈប់​បន្ទាន់ បើ​ចង់​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ

  • 2017-11-29 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ឈឺ​ក្រពះ, ការ​ចុក​ចុង​ដង្ហើម, ទល់​លាមក​និង​ឈឺ​សន្លាក់​គឺ​ជា​សញ្ញា​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ។ ហើយ​ជួន​កាល​ការ​រំលាយ​អាហារ​មិន​បាន​ល្អ​អាច​បណ្ដាល​មក​ពី​ទម្លាប់​អាក្រក់​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ។ អ្វី​ដែល​អ្នក​ញ៉ាំ​,​របៀប​ដែល​អ្នក​ញ៉ាំ​និង​ទម្លាប់​ផ្សេង​ទៀត​អាច​បណ្ដាល​អោយ​មុខ​ងារ​ក្រពះ​ចុះ​ខ្សោយ និង​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​មិន​ល្អ​ជា​ច្រើន​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ។ ហើយ​សំខាន់​ជាង​នេះ​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ទូទៅ​របស់​រាងកាយ។ ដូច្នេះ​មុន​ពេល​ដែល​វា​យឺត​ពេល, អ្នក​គួរ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អាក្រក់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​ខាង​ក្រោម ៖

១. អាហារ​ពេល​យប់ ទម្លាប់​ញ៉ាំ​អាហារ​ពេល​យប់​នឹង​ធ្វើ​ឲ្យ​អាស៊ីត​ក្រពះ​កើន​ឡើង​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ចូល​គេង​ភ្លាមៗ បន្ទាប់​ពី​ញ៉ាំ​រួច។ ជា​ការ​ល្អ អ្នក​គួរ​តែ​ទុក​រយៈ​ពេល ២​ម៉ោង​បន្ទាប់​ពី​ញ៉ាំ​អាហារ មុន​ពេល​ចូល​គេង។

២. កង្វះ​កាក​សរសៃ​ក្នុង​អាហារ កាក​សរសៃ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​មាន​ភាព​រលូន។ កង្វះ​ខាត​កាក​សរសៃ នឹង​ធ្វើ​ឲ្យ​មាន​ការ​ស្ទះ​ក្នុង​ពោះ​វៀន​ដែល​បង្ក​ទៅ​ជា​ការ​ទល់​លាមក។ ការ​បរិភោគ​ផ្លែឈើ​ស្រស់​និង​បន្លែ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ស្រួល។

៣. ទទួល​ទាន​ទឹក​នៅ​ពេល​បរិភោគ នៅ​ពេល​ដែល​អ្នក​ប្រញាប់ អ្នក​នឹង​ទទួល​ទាន​ទឹក​ពេល​កំពុង​បរិភោគ ដើម្បី​ញ៉ាំ​អាហារ​ឲ្យ​អស់​លឿន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទង្វើ​នេះ​គឺ​មិន​ល្អ​ទេ​សម្រាប់​ក្រពះ​និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក។

៤. ការ​ញ៉ាំ​អាហារ​ច្រើន ការ​ញ៉ាំ​អាហារ​ច្រើន មិន​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​នោះ​ទេ។ អ្នក​គួរ​តែ​ញ៉ាំ​សន្សឹម​ៗ ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ។

៥. ការ​ទទួល​ទាន សូដា ការ​ទទួល​ទាន សូដា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​ជា​ហើម​ពោះ និង​ច្រាល​អាស៊ីត ដែល​វា​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​អ្នក​នោះ​ទេ។

៦. ភេសជ្ជៈ ការ​ទទួល​ទាន​ភេសជ្ជៈ​និង​ទឹក​តែ​បន្ទាប់​ពី​អាហារ​អាច​បណ្ដាល​ឲ្យ​អ្នក​ហើម​ពោះ។ ជា​ការ​ល្អ​អ្នក​គួរ​តែ​ផឹក​ទឹក ឬ​ទឹក​មាន​ជាតិ​រ៉ែ​បន្ទាប់​ពី​ទទួល​ទាន​អាហារ។

៧. ស្ករ​កៅស៊ូ ការ​ទំពា​ស្ករ​កៅស៊ូ​ធ្វើ​ឲ្យ​ខ្យល់​ចូល​ពោះ​របស់​អ្នក និង​បង្ក​ឲ្យ​មាន​ការ​រលាក​និង​ហើម​ពោះ។

៨. គ្រឿង​ស្រវឹង គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​អ្នក​រាក​រូស , ចុក​ចុង​ដង្ហើម​ និង រលាក​ក្រពះ។

៩. ពន្យារ​ពេល​បន្ទោរ​បង់ ទង្វើ​នេះ​គឺ​អាក្រក់​បំផុត​សម្រាប់​ការ​រំលាយ​អាហារ។ អ្នក​មិន​គួរ​ពន្យារ​ពេល​បន្ទោរ​បង់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ទល់​លាមក។

១០. ការ​ជក់​បារី ការ​ជក់​បារី​នាំ​មក​នូវ​ផល​វិបាក​ដល់​រាង​កាយ​ជា​ច្រើន​រួម​មាន​ប្រព័ន្ធ​រំលាយ​អាហារ​,​អាស៊ីតក្រពះ និងការរលាកក្រពះ។

ចុចអានអត្ថបទ៖

ប្រភព៖ medium   ប្រែ​សម្រួល៖ រ័ត្ន