Barca បាន​ឡើង​ជុំ​បន្ទាប់​ Copa del Rey ដូច​ Real ដែរ ក្រោយ​ឈ្នះ​យប់​មិញ

  • 2017-11-30 02:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona​ បាន​បន្ត​ដំណើរ​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Copa del Rey បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​នៅ​លីគ​ក្រោម Real Murcia  ៥-០។

៥​គ្រាប់​របស់ Barca ធ្វើ​បាន​ដោយ​កីឡាករ​៥​​នាក់​ផ្សេង​គ្នា​ដូច​ជា Francisco Alcacer, Gerard Pique, Aleix Vidal, Denis Suarez និង Jose Arnaiz។ កាល​ពី​ជើង​ទី​មួយ​ក្លឹប​ក្នុង​តំបន់​ Catalan មួយ​នេះ​ឈ្នះ​ ៣-០​ម្ដង​រួច​មក​ហើយ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង ពួក​គេ​ឈ្នះ ៨-០។

Barcelona ជា​ក្រុម​ដែល​ជោគជ័យ​ជាង​គេ​ក្នុង​ពាន Copa del Rey នេះ​ដោយ​ពួក​គេ​​ធ្លាប់​ឈ្នះ​២៩​ដង និង​រក​ជើង​ឯក​១០​ដង ហើយ​ឆ្នាំ​មុន​ពួក​គេ​ជា​ម្ចាស់​ជើង​ឯក៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម