Neymar និង​ Cavani ជួយ​ PSG ដាច់​១០​ពិន្ទុ​នៅ​ Ligue 1

  • 2017-11-30 03:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint Germain បាន​រំកិល​ខ្លួន​កាន់​តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុម​លេខ​២​នៅ​ក្របខ័ណ្ឌ​បារាំង​ Ligue 1 ក្រោយ​យក​ឈ្នះ​ Troyes ២​ ទល់នឹង​០​។

ស្រប​ពេល​ក្រុម​ក្នុង​ Top 4 មាន​ Monaco និង​ Lyon សុទ្ធ​តែ​ចាញ់​ក្នុង​​ប្រកួត​កាល​ពី​យប់​មិញ​ធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​ទីក្រុង​ប៉ារីស​មាន ៤១​ពិន្ទុ​ក្រោយ​លេង​បាន​១៥​ប្រកួត​ ដាច់​ក្រុម​លេខ​២​ Marseille ចំនួន​១០​ពិន្ទុ​គត់។​

ជំនួប​នៅ​ទឹកដី​ Parc des Princes ក្នុង​វគ្គ​ទី​មួយ​ម្ចាស់​ផ្ទះ​មាន​សំណាង​បាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​តែ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ Edinson Cavani​ បែរ​ជា​ទាត់​មិន​ចូល​។ យ៉ាង​ណា​នៅ​វគ្គ​ទី​ពីរ​នាទី៧៣ Neymar បាន​អូស​បាល់​ស៊ុត​ពី​ដំបូល​ទូក​បញ្ចូល​ទី​បាន​សម្រេច​ មុន​ពេល​ដែល​រូប​គេ​បញ្ជូន​​ឲ្យ​ Cavani​ ស៊ុត​គ្រាប់​ទី​ពីរ​នៅ​ចុង​ម៉ោង​នាទី​៩០៕

ប្រែសម្រួល៖ វីរ៉ុត