ម្សិលមិញ​ជា​ខួប​១១៨​ឆ្នាំ​ដែល​ក្លឹប Barcelona បាន​ចាប់​កំណើត

  • 2017-11-30 03:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ១៨៩៩ ពោល​គឺ​​ម្សិល​មិញ​កាល​ពី​ ១១៨​ឆ្នាំ​មុន ក្លឹប​ Barcelona ត្រូវ​បាន​បង្កើត​ឡើង។

កីឡាករ Barcelona អំឡុងដើមឆ្នាំ ១៩០០

Barcelona បង្កើត​ឡើង​ដោយ​បុរស​ឈ្មោះ​ Joan Gamper និង​ក្រុម​ការងារ​របស់​លោក​​ជា​អ្នក​ស្នេហា​កីឡា​បាល់ទាត់​ចំនួន ១១​នាក់​។ ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ បាន​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់​កាល​រហូត​ក្លាយ​ជា​ក្លឹប​​មួយ​ក្នុង​ចំណោម​ក្លឹប​ជោគជ័យ​បំផុត​ក្នុង​ពិភព​លោក។

បើ​ទោះ​ជា​មិន​សូវ​ជោគជ័យ​នៅ​ដំណាក់កាល​ដំបូង​ៗ​​ក៏​ Barcelona បាន​ចាប់​ផ្ដើម​ស្គាល់​យុគ​មាស​របស់​ខ្លួន​ចាប់​ពី​ទសវត្ស​ទី ៩០​មក ដោយ​ក្នុង​អំឡុង​ពេល​នោះ​ក្លឹប​បាន​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

គិត​មក​ដល់​បច្ចុប្បន្ន​ Barcelona ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​ចំនួន ២៤​ដង​ ក្នុង​នោះ​ ១១ ឈ្នះ​ក្នុង​អំឡុង​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​តែ​ម្ដង ហើយ​ឈ្នះ​ពាន Copa del Rey ចំនួន ២៩​លើក។ ក្រឡេក​មើល​ពាន​ធំៗ ក្រៅ​ស្រុក​វិញ​ក្លឹប​មាន​មូលដ្ឋាន​នៅ​កាតាឡាន់​បាន​ឈ្នះ​ Champions League ចំនួន ៥​លើក, ​ពាន Super Cup ចំនួន ៥​ដង និង FIFA Club World Cup ចំនួន​ ៣​លើក៕

សំណង់កីឡដ្ឋាន Nou Camp

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម