គ្រាន់​តែ​ទៅ​វិស្សមកាល​នៅ​ចិន Floyd ចំណាយ​ជិត​៣​លាន​ដុល្លារ

  • 2017-11-30 03:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​​អាមេរិក​មិន​ដែល​ចាញ់ Floyd Mayweather មាន​ចំណាយ​ខ្ទង់​ទឹក​ប្រាក់​ដ៏​ច្រើន​ជិត​៣​លាន សម្រាប់​ទៅ​កម្សាន្ត​​ក្នុង​ប្រទេស​មហាអំណាច​ចិន។

បុរស​មុខ​ស្រស់​រូប​នេះ​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​ Instagram ដែល​ថត​លើ​មហាកំពែង​ចិន និង​បាន​សរសេរ​អម​ជាមួយ​រូប​ថា៖ "នេះ​នេះ​គឺ​ប៉េកាំង ប្រទេស​ចិន មហាកំពែង​ចិន ចាត់​ទុក​ថា​នេះ​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​លើ​ពិភពលោក។ វា​ជា​កន្លែង​ក្នុង​បញ្ជី​របស់​ខ្ញុំ​ដែល​ត្រូវ​ទៅ​ដំណើរ​កម្សាន្ត។ មក​ទី​នេះ​ជាមួយ​មនុស្ស​២៣​នាក់​​ទទួល​បាន​បទពិសោធន៍​ដ៏​ពិសេស និង​ចំណាយ​ជិត​៣​លាន​ដុល្លារ ដើម្បី​មក​ទស្សនា​លេង​ៗ សម្រាប់​រយៈពេល​២ ៣​ថ្ងៃ"។

ទៅ​ដល់​ទី​នោះ Floyd ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​ ព្រម​ទាំង​លើក​ឡើង​​អំពី​ជីវិត​លើ​រេញ ថា​គេ​មិន​ត្រលប់​ក​វិញ​ទេ។ អតីត​អ្នក​ប្រដាល់​​​ប្រកួត​៥០​មិន​ដែល​ចាញ់​បាន​រៀបរាប់​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​នឹង​​ការ​ចូល​និវត្តន៍។ ខ្ញុំ​មិន​វាយ​ទៀត​ទេ ទោះ​ឲ្យ​​តម្លៃ​ខ្លួន​ប៉ុន្មាន​ក៏​ដោយ"៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ