ត្រួសៗពីចាប៉ី​ដង​វែង​ខ្មែរ ក្នុងឱកាសខួប១ឆ្នាំ នៃចូល​ជាបេតិកភណ្ឌវប្បធម៌​អរូបី​នៃ​អង្គការ UNESCO​​

  • 2017-11-30 03:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ៣០ វិច្ឆិកា នេះ​ជា​ខួប​១ឆ្នាំ ដែល​​ចាប៉ី​ដង​វែង​របស់​ក​ម្ពុ​ជា​ត្រូវបានគណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការ​ការពារ​កេរមរតក​វប្បធម៌​អរូបី ​នៃ​អង្គការ UNESCO ចុះ​ក្នុងបញ្ជី​​បេតិកភណ្ឌវប្បធម៌​អរូបី​ នៃមនុស្សជាតិ ដែល​ត្រូវ​ការ​ការពារ​ជា​បន្ទាន់ នៅ​ទី​ក្រុង Addis​ Ababa ​ប្រទេស​អេ​ត្យូ​។

កម្ពុជា​ក៏​ទទួល​បាន​ទឹកក​ប្រាក់​ចំនួន ២សែន​៣ ម៉ឺន ដុល្លារ​អាមេរិក ដើម្បី​ការពារ​មរតក​ប្រពៃណី​តន្ត្រី​ចាប៉ី​ដង​វែង​នេះ​ដែរ។ ចាប៉ី​ដង​វែង​ជា​ឧបករណ៍​​តន្ត្រី​បុរាណ​ខ្មែរ​ មាន​ខ្សែ​២ ឧបករណ៍​នេះ​សម្រាប់​ប្រគំ​ក្នុង​វង់​ភ្លេង​ការ​បុរាណ វង់​ភ្លេង​អារក្ស វង់​ភ្លេង​មហោរី​ និង​វង្វង់​ភ្លេង​ការ​ខ្មែរ​បុរាណ ​ជា​ដើម​។

ក្រៅ​ពី​នេះ ចាប៉ី​ដង​វែង ជា​ឧបករណ៍​ដែល​អាច​លេង​​ទោល​សម្រាប់​លេង​កំ​ដរ​ចម្រៀង​កំណាព្យ ដែល​គេ​ដេញ​ហើយ​បាន​ច្រៀង និង​ច្រៀង​ហើយ​បាន​ដេញ​ ​ពីរោះ​ស្ដាប់​មិន​ចេះ​ជិន​ណាយ​។ បច្ចុប្បន្ន​ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​កម្ពុជា​មាន តែ​ពី​ររូប​ប៉ុណ្ណោះ​ គឺ ម​រ​ត​​កមនុស្ស​រស់​ ព្រឹទ្ធាចារ្យ​សិល្បៈ​កោសល្យ​វោហារ គង់ ​ណៃ ព្រឹទ្ធាចារ្យ​​សិល្បៈ​ភិរម្យ​វោហារ ប្រាជ្ញ ឈួន។

ថ្ងៃនេះលោក​ព្រឹទ្ធាចារ្យ​សិល្បៈ​កោស​ល្យ​វោហារ គង់ ​ណៃ នៅ​តែ​បង្ហាញ​អារម្មណ៍​រីករាយ​​យ៉ាង​ខ្លាំង ​។ លោក​បាន​ប្រាប់​ Sabay ថា ថ្ងៃនេះ ជា​ថ្ងៃ​ចាំ​ដ៏​ល្អ​របស់​លោក។ «ក្មួយ​អើយ​បើ​និយាយ​ពី​សប្បាយ​ចិត្ត​នោះ​សប្បាយ​ខ្លាំង​ណាស់ ​មួយ​ជីវិត​ខ្ញុំ​ស្លាប់​បិទ​ភ្នែក​ជិត​ហើយ​ ពេល​បាន​ដាក់ ​បាន​ដឹង​ថា​ ចាប៉ី​ចូល​ជា​កេរមរតក​វប្បធម៌​អរូបី​នៃ​អង្គការ UNESCO»។​​

រូប​រាង​ចាប៉ី​ដង​វែង​គេ​ចែក​ចេញ​ជាស្នូក(ប្រ​អប់​សំនៀង) ដង ព្រលួត ប្រ​កៀន (ធរណី) ខ្ទង់ ក្រាញ(គីង្គក់) ខ្សែ​សំនៀង​ធ្វើ​ពី​សរសៃ​សូត្រ និង​ខ្សែ​នី​ឡុង​៕

អត្ថបទៈ ស្រីអូន