អាចទេ? ចូលរួមគាំទ្រ ​ស្នាដៃអ្នកនិពន្ធកវី​ខ្មែរ នៅប​ណ្ណា​ល័យ​ជាតិ​កម្ពុជាឆាប់ៗនេះ

  • 2017-11-30 10:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីិ​ថ្ងៃ ២៨ វិច្ឆិកា មានសន្និសីទ​សារ​ពត៌មាន​មួយស្តី​ពី កម្មវិធី​ពិព័រណ៍សៀវភៅ​កម្ពុជា ដោយ​មានការ​ចូលរួម​ពីលោក​ឯកឧត្តម ហាប់ ទូច អគ្គនាយក​បច្ចេកទេស​វប្បធម៌នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ហុក សុ​ទ្ធិ ប្រធាន​សមា​គម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា និង​នាយក​អង្គការ​ស៊ី​ប៉ា ព្រម​ទាំង​លោកស្រី ខ្លូត វិបុល​ឡា ជា​ប្រធាន​ប​ណ្ណា​ល័យ​ជាតិ​កម្ពុជា​។

វាគ្មិន​ទាំងបី​រូបខាង​លើ បាន​ចែក​រំលែក​នូ​វ​ចំ​ណុ​ច​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រម​ទាំង​អត្ថប្រយោជន៍ រួម​ជាមួយ​គោល​បំណង​សំខាន់​នៃ​កម្មវិធី​ថ្នាក់ជាតិ​មួយ​នេះ​។ ជាក់ស្តែង ពិព័រណ៍សៀវភៅ​កម្ពុជា​ឆ្នាំ ២០១៧​នេះ នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ “​អាន​ច្រើន បង្កើន​ឱកាស​ច្រើន​” នៅ​បរិវេណ​ប​ណ្ណា​ល័យ​ជាតិ​កម្ពុជា នា​ថ្ងៃទី ៨ ៩ និង ១០ ខែ​ធ្នូ ឆ្នាំ ២០១៧ ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក​រហូតដល់​៧​យ​ប់​។

តាម​ការ​បកស្រាយ​រប​ស់វា​គ្មិន​ទាំង​បីរូ​ប ការ​ជ្រើសរើស​យក​ប្រធានបទ​នេះ នៅ​ក្នុង​គោល​បំណង​បំផុស​ឲ្យ​ប្រជា​ជន​កម្ពុជា មិន​ថា​យុវជន និស្សិត កុមារា កុមារី រឺ​បណ្ឌិត​ក៏ដោយ សុទ្ធតែ​ត្រូវការ​សៀវភៅ​ដែល​ជា​ប្រភព​នៃ​ពត៌មាន ហើយអ្នក​អាច​ប្រើប្រាស់​ចំណេះដឹង​បាន​ពី​ការ​អាន​នៅ​ពេល​ក្រោយ​បាន​។

លើសពី​នេះ​ទៅទៀត អ្វី​ដែល​ប្លែក​សម្រាប់​កម្មវិធី​នៅ​ឆ្នាំ​នេះ គឺ​មាន​ស្តង់​ចំនួន​៨០ ដែល​នឹង​ដាក់តាំង​បង្ហាញ​ស្នាដៃ របស់​អ្នកនិពន្ធ កវី​ខ្មែរ ដូច្នេះ អ្នកទស្សនា​ទាំងឡាយ​អាច​ស្គាល់​ពី​សៀវភៅ​ថ្មី​បាន​។ នេះ​គឺជា​អត្ថប្រយោជន៍ ក៏ដូចជា​គោល​បំណង​ច្បង​នៃ​កម្មវិធី​ពិ​ព័រ​សៀវភៅ​កម្ពុជា​ផងដែរ​។

សូម​រម្លឹក​ថា កាលពី​ឆ្នាំ ២០១៦​ដែល​ជា​ពិព័រណ៍សៀវភៅ​កម្ពុជា​លើក​ទី​៥ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកចូលរួម​ប្រមាណ​ជិត ២​ម៉ឺន​៥​ពាន់​នាក់​។ ចំណែក​នៅ​ក្នុង​ឆ្នាំ​នេះ ពិព័រណ៍សៀវភៅ​កម្ពុជា​រំពឹង​ថា​ចំ​នួន​អ្នកចូលរួម​នឹង​កើនឡើង​ច្រើនជាង​ឆ្នាំមុន ​បើតាម​ប្រសាសន៍​របស់​វាគ្មិន​ទាំងបី​រូប​ខាង​លើផងដែរ៕

ដោយ៖ ថា ម៉ាលីដា