Tesla Semi ​ទើប​តែ​បង្ហាញ​ឥឡូវ​ក្រុមហ៊ុន​អាល្លឺម៉ង់​កុម្ម៉ង់​ទិញ​១០​គ្រឿង​បាត់​

  • 2017-11-30 12:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាល្លឺម៉ង់​ DHL ​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​បាន​កុម្ម៉ង់​ទិញ​រថយន្ត​ដឹក​ទំនិញ​អគ្គិសនី​ Tesla Semi ដែល​ក្រុមហ៊ុន​ Tesla ​ទើប​តែ​បង្ហាញ​កាល​ពី​ដើម​ខែ​នេះ​ចំនួន​ ១០​ គ្រឿង​ ។

DHL ​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ​រថយន្ត​ដឹក​ទំនិញ​អគ្គិសនី​ខ្នាត​ធំ​ទាំង​១០​គ្រឿង​នេះ​នឹង​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មក​ទៀត​ទាត់​ និង​ការ​ដឹក​ជញ្ជូន​អីវ៉ាន់​ឱ្យ​អតិថិជន​ក្នុង​ថ្ងៃ​តែ​មួយ​បន្ទាប់​ពី​កុម្ម៉ង់​ទំនិញ​ហើយ​ពួកវា​នឹង​ត្រូវ​បាន​តេស្ត​សម្រាប់​ប្រសិទ្ធភាព​ឥន្ធនះ​លើ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពោល​គឺ​ពី​ទីផ្សារ​ធំៗ​ទៅ​កាន់​ទីតាំង​ដទៃ​ផ្សេង​ទៀត​ទូទាំង​ប្រទេស​ ។ ទន្ទឹមគ្នា​នេះ​ដែរ​ក្រុមហ៊ុន​សេវាកម្ម​ដឹក​ជញ្ជូន​ J.B Hunt ​និង​ក្រុមហ៊ុន​លក់​រាយ​ Wal-Mart ​ក៏​បាន​និយាយ​ដែរ​ថា​ ពួកគេ​នឹង​កុម្ម៉ង់​ទិញ​រថយន្ត​ដឹក​ទំនិញ​អគ្គិសនី​ខ្នាត​ធំ​ Tesla Semi ។

រំឮកថា​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Tesla ​លោក​ Elon Musk ​បាន​បង្ហាញ​ Tesla Semi ​តម្លៃ​ ១៥​ម៉ឺន​ដុល្លារ​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ ហើយ​សន្យា​ថា​វា​នឹង​ចរាចរណ៍​លើ​ផ្លូវ​នៅ​ឆ្នាំ​ ២០១៩ ។ Musk ​និយាយ​ថា​ Semi ​អាច​ធ្វើ​ដំណើរ​បាន​ ៨០០​គីឡូម៉ែត្រ​ក្នុង​ពេល​សាក​ថ្ម​តែ​ម្តង​គត់​ហើយ​វា​ចំណាយ​តិច​ជាង​រថយន្ត​ប្រើ​ម៉ាស៊ូត​ក្នុង​លក្ខខ័ណ្ឌ​សន្សំ​សំចៃ​ប្រេង​ឥន្ធនះ​ ការ​ថែ​ទាំ​តិច​ និង​កត្តា​មួយ​ចំនួន​ទៀត​ ៕ ប្រែ​សម្រួល​៖​ សិរីបុទ្រ ប្រភព​៖​ http://news.xinhuanet.com/english/2017-11/29/c_136786159.htm

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម