ជើងឯកថ្នាក់ជាតិកីឡា E-Sports នឹងចាប់ផ្ដើមប្រកួតស្អែកនេះ
- 2017-12-01 01:57:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកថ្នាក់ជាតិកីឡា E-Sports នឹងចាប់ផ្ដើមប្រកួតស្អែកនេះ
ចន្លោះមិនឃើញ
ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិក(E-Sports)ប្រចាំឆ្នាំ២០១៧នឹងត្រូវធ្វើឡើងដើមខែធ្នូ ឆ្នាំ២០១៧នេះហើយដើម្បីស្វែងរកក្រុមតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិនាឆ្នាំ២០១៨ខាងមុខ។
ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកឆ្នាំ២០១៧ បានបញ្ចប់វគ្គជម្រុះតាមតំបន់ហើយ និងរកឃើញក្រុមខ្លាំងចំនួន១៦សម្រាប់វិញ្ញាសា AK 2 និង៨សម្រាប់វិញ្ញាសា Dota 2 ឡើងទៅជុំផ្តាច់ព្រ័ត្រដែលត្រូវប្រកួតនៅរាជធានីភ្នំពេញស្អែកនេះ។
វិញ្ញាសា AK 2 មាន១៦ក្រុម
តំបន់ទី១៖ លេខ១ Five Fucrious និងលេខ២ The Battle Fight
តំបន់ទី២៖ លេខ១ Revenger លេខ២ Innocent និងលេខ៣ Infinity
តំបន់ទី៣៖ លេខ១ Never Care លេខ២ Secret និងលេខ៣ The Michael
តំបន់ទី៤៖ លេខ១ V-Friend និងលេខ២ Young Boys
តំបន់ទី៥៖ លេខ១ Hurricane និងលេខ២ Successfull ព្រមទាំងក្រុម Kingattack, Prestiges, SamMes និង The 5ME។
វិញ្ញាសា Dota 2 មាន៨ក្រុម
តំបន់ទី១៖ ក្រុម eClipse
តំបន់ទី២៖ ក្រុម Awaesome
តំបន់ទី៣៖ (មិនមានក្រុមប្រកួតជម្រុះតំបន់នេះ)
តំបន់ទី៤៖ ក្រុម Neverwin
តំបន់ទី៥៖ ក្រុម IQ, Glory5, Danger Gaming, Hell Boys និងHord Entertainment
កីឡាករទាំងអស់ដែលមកចូលរួមការប្រកួតនេះ សម្រាប់ការធ្វើដំណើរ ការស្នាក់នៅ និងអាហារក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាទទួលបន្ទុកទាំងស្រុង។
ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិក(E-Sports)ប្រចាំឆ្នាំ២០១៧នឹងធ្វើនៅសាលាតិចណូ ថ្ងៃសៅរ៍-អាទិត្យ ទី២-៣ ខែធ្នូនេះ។ ព្រឹត្តិការណ៍ឆ្នាំនេះរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគាំទ្រដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងចូលរួមឧបត្ថម្ភដោយកុំព្យូទ័រ ASUS ROG, ភេសជ្ជៈ Mountain Dew និងទូរទស្សន៍ MYTV ៕