ក្តៅៗ Never Care លត់ Innocent ៥-០ ឡើង​ Semi Final ខណៈ​៣​ក្រុម​ទៀត​ក៏​រក​ឃើញ​ដែរ

  • 2017-12-03 03:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ដ៏​ល្បី Never Care នៅ​តែ​បន្តភាព​ខ្លាំង​របស់​ខ្លួន​ដោយ​បាន​​បំបាក់​ក្រុម​ Innocent ដោយ​លទ្ធផល​ត​ដៃ​មិន​រួច​ ៥-០ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ការ​​​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​។

ចំពោះ​ក្រុម​ខ្លាំង​ Secret ក៏​បាន​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ The 5Me ដោយ​លទ្ធផល​ ៥-២។ ដោយម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៦កន្លង​ទៅ​គឺ​ Successful អស់​ឱកាស​ឡើង​​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​​បាត់​ហើយ បន្ទាប់​ពី​ចាញ់​ក្រុម​ Infinity ដោយ​លទ្ធផល ៣-៥ ខណៈក្រុម​ស្តេច​វាយ​ប្រហារ King Attack បាន​យក​ឈ្នះ​ក្រុម​ Young Boyz ដោយ​លទ្ធផល ៥-១ ​ដើម្បី​ឡោះង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ។

លទ្ធផល​វគ្គ​៨​ក្រុម​ចុង​ក្រោយ

  • Never Care ៥-០ Innocent

  • Secret ៥-២ The 5Me

  • Successful ៣-៥ Infinity

  • Young Boyz ១-៥ King Attack

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ

  • Never Care vs Secret

  • Infinity vs King Attack

អ្វី​ដែល​កាន់​តែ​ពិសេស វគ្គ​ផ្តាច់​ព្រ័ត្រ​ល្ងាច​នេះ នឹង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ MYTV

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អាទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​សប្បាយ​រីករាយ​ជា​មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

អត្ថបទ៖ មុន្នីរម្យ