ទ័ព ​ប៉ះ​គ្នា​ជាមួយ​ប៉ូលិស ​នៅ​ស្ដាត​ចាស់​ល្ងាច​នេះ

  • 2017-12-01 02:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ក្រសួង​ការពារ​ជាតិ ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្ដាត​ចាស់​របស់​ខ្លួន ​ស្វាគមន៍​ក្រុម​ប៉ូលិស ​ក្នុង​សប្ដាហ៍​ទី​២២​នៃ​លីគ​កំពូល​កម្ពុជា ​វេលា​ម៉ោង​៦​ល្ងាច​។

នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​នៃ​លីគ​កំពូល​កម្ពុជា ​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ទាំង​៤​ឡើង​លេង​វគ្គ​ខ្វែង ខណៈ​ដែល​ល្ងាច​នេះ​វិញ ​ហាក់​ដូចជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​មួយ​ប៉ុណ្ណោះ ព្រោះ​ទ័ព​បាន​ឡើង​រួច​ទៅ​ហើយ។ ៤​ក្រុម​ចុង​ក្រោយ​ដែល​ត្រូវ​លេង​ជម្រុះ​មួយ​វគ្គ​ទៀត​នោះ រួម​មាន​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បឹង​កេត ​ណាហ្គាវើល ​និង​ក្រសួង​ការពារ​ជាតិ។

យ៉ាងណាមិញ ​ក្នុង​៤​ក្រុម​ខាង​លើ​នេះ ​មាន​៣​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​យក​លេខ​១​ក្នុង​ពូល ដើម្បី​មាន​ឱកាស​១​ទៀត​ទៅ​លេង​ពាន Mekong Cup ​។ ដូច្នេះ​ប្រកួត​ចុង​ក្រោយ ​ស្វាយ​រៀង បឹងកេត​​និង​ណាហ្គាវើល​សុទ្ធ​តែ​ត្រូវ​ការ​ជ័យជម្នះ​រៀង​ខ្លួន៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម