តារា​ចម្រៀង​​ល្បីៗ​ក្នុង​ស្រទាប់​យុវវ័យ ត្រៀម​បង្ហាញ​មុខ​នៅ​ថ្ងៃ​ប្រកួត​ថត​រូប​​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា

  • 2017-12-01 03:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ថត​រូប​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា Canon PhotoMarathon Cambodia 2017 លើក​ទី៧ នឹង​មក​ដល់​ថ្ងៃ​អាទិត្យ ៣ ធ្នូ នេះ​ហើយ។ ដើម្បី​ឲ្យ​កម្មវិធី​ទាំង​មូល​ឲ្យ​បាន​សប្បាយ ក្រុមហ៊ុន i-Qlick ដែល​នាំ​មូល​ផ្ដាច់​មុខ​ផលិតផល Canon បាន​អញ្ជើញ​​តារា​ចម្រៀង​វ័យ​ក្មេង​ជា​ច្រើន​ដួង​សម្រាប់​បំពេ​ទស្សនិកជន ក្នុង​នោះ​មាន ក្រុម Small World Small Band ចិត្ត កញ្ចនា ចេស្តា អ៊ួង សូរិយា P-Sand។

ជាក់ស្ដែង បើ​អ្នក​ស្រឡាញ់​ថត​រូប ចង់​បង្ហាញ​ស្នាដៃ និង​ឈ្នះ​រង្វាន់​កាមេរ៉ា​ទំនើបៗ​តម្លៃ​ពាន់ៗ​ដុល្លារ ក៏​អាច​​ចុះ​ឈ្មោះ​តាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ i-Qlick Cambodia បាន​ដែរ ដោយ​ក្នុង​នោះ​មាន​ ២ ផ្នែក គឺ Open Category សម្រាប់​អ្នក​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង និង Student Category សម្រាប់​អ្នក​មាន​អាយុ​ក្រោម ១៨ ឆ្នាំ។

ចឹង​កុំ​ភ្លេច​ចូលរួម​ទាំង​អស់​គ្នា​ណា! ឮ​ថា មាន​ចែក​កាមេរ៉ា Canon ឲ្យ​រៀង​រាល់​ម៉ោង​ម្ដង​ផង !

អត្ថបទ៖ ថា ម៉ាលីដា