Wenger ថា​ Mourinho នឹង​មិន​ចត​ឡាន​ក្រុង​ទល់​ Arsenal ទេ​

  • 2017-12-01 06:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger មិន​គិត​ថា​លោក Jose Mourinho ​ប្រើ​ទម្រង់​លេង​ចត​ឡាន​ក្រុង​ (ការពារ​ខ្លាំង)​ ក្នុង​ការ​ប្រកួត​ Premier League រវាង​ Arsenal និង​ Manchester United ស្អែក​នេះ​ទេ។

ក្រុម​ទាំង​ពីរ​កំពុង​មាន​ទម្រង់​លេង​ល្អ​ដូច​គ្នា​នៅ​លីគ​ដោយ​ឈ្នះ​៣​ប្រកួត​ចុង​ក្រោយ​រៀង​ៗ​ខ្លួន​​​ តែ​ United ស្ថិត​នៅ​លេខ​២​ក្នុង​តារាង​លើស​ Arsenal ចំនួន​​៤​ពិន្ទុ​។ យ៉ាង​ណា​ក្រុម​លោក​ Mourinho មាន​ប្រវត្តិ​មិន​ល្អ​ទេ​ក្នុង​ការ​លេង​ទល់​នឹង​ក្រុម​កំពូល​ៗ​ក្នុង​នោះ​ពួកគេ​ស្មើ​៣, ចាញ់​៤​, ឈ្នះ​០ នៅ​៧​ប្រកួត​ចុងក្រោយ​ដោយ​សារ​តែ​ភាគ​ច្រើន​​អ្នក​ចាត់ការ​រូប​នេះ​ច្រើន​លេង​ទម្រង់​ទប់​ពេល​ប៉ះ​ក្រុម​ខ្លាំង​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ Wenger គិត​ថា​គូ​ប្រជែង​របស់​លោក​នឹង​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការពារ​ច្រើន​ទៅ​ប្រយុទ្ធ​វិញ​ពេល​ប៉ះ​ Arsenal នៅ​ថ្ងៃ​សៅរ៍។ "ខ្ញុំ​មិន​គិត​ថា​ United លេង​ចត​ឡាន​ក្រុម​ទេ។ ពួកគេ​ជា​ក្រុម​ខ្លាំង​ ហើយ​នឹង​លេង​វាយ​សម្រុក​ មិន​គិត​តែ​ពី​រឿង​ការពារ​ឡើយ។ អ្វី​ដែល​ខ្ញុំ​ខ្វល់​ពេល​នេះ​គឺ​ផ្ដោត​ទៅ​លើ​ក្រុម​ ធ្វើ​យ៉ាង​ណា​អាច​យក​ឈ្នះ​ការ​ប្រកួត​បាន"៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ៉ុត